ចង់ឱ្យក្មេងចាយលុយដោយភាពឆ្លាតវៃ ធនាគារជាតិ និង ក្រុមហ៊ុន វីសា បានសហការគ្នាលើគម្រោងពិសេស១
https://youtu.be/qIHGhXEuObU
កាលពីថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៨ធនាគារជាតិនៃកម្ពុជានិងក្រុមហ៊ុនវីសាបានចុះអនុស្សរណៈយោគយល់គ្នាដើម្បីបន្តសហការលើគម្រោងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជាតាមរយៈការដាក់ឲ្យប្រើប្រាស់សាកល្បងកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុតាមទូរសព្ទចល័ត។កម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុតាមទូរសព្ទចល័តនេះមានឈ្មោះថា“NBC-Edu”ដែលអាចទាញយកបានតាមរយៈGooglePlayនិងAppleAppStore។មាតិកាដែលមាននៅក្នុងកម្មវិធីនេះនាពេលបច្ចុប្បន្នគឺមានលំនាំពីសៀវភៅអប់រំផ្នែកហិរញ្ញវត្ថុ“តោះ!និយាយពីលុយ”និងមានបញ្ចូលនូវសំណួរចម្លើយដើម្បីជាជំនួយដល់សិស្សានុសិស្សក្នុងការស្វែងយល់ពីប្រធានបទហិរញ្ញវត្ថុដោយភាពរីករាយនិងមានអន្តរកម្មខ្ពស់។

កម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុតាមទូរសព្ទចល័តនេះក៏មានលក្ខណៈងាយស្រួលសម្រាប់លោកគ្រូ-អ្នកគ្រូនិងមាតាបិតាប្រើប្រាស់ក្នុងការបង្រៀនសិស្សឬកូនៗឲ្យចេះពីរបៀបធ្វើផែនការថវិកាសន្សំនិងចាយវាយដោយភាពឆ្លាតវៃ។នេះជាឆ្នាំទី២ហើយដែលធនាគារជាតិនៃកម្ពុជានិងក្រុមហ៊ុនវីសាសហការគ្នាលើគម្រោងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេស។កាលពីឆ្នាំ២០១៧ក្រុមហ៊ុនវីសាបានចូលរួមជាមួយធនាគារជាតិនៃកម្ពុជាដោយបានគាំទ្រដល់ការបោះពុម្ពសៀវភៅអប់រំផ្នែកហិរញ្ញវត្ថុ“តោះ!និយាយពីលុយ”ចំនួន៣០០០០ក្បាលនិងបានចែកចាយនៅសាលារៀនជាច្រើននៅទូទាំងប្រទេសតាមរយៈក្រសួងអប់រំយុវជននិងកីឡា។

លោកជំទាវជាសិរីអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា៖“ការទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុមិនមែនជាជម្រើសទៀតទេប៉ុន្តែវាជាតម្រូវការចាំបាច់បំផុត។ការធ្វើបែបនេះនឹងផ្តល់ឥទ្ធិពលវិជ្ជមានជាផ្លែផ្កាដល់សង្គមកាន់តែខ្លាំងហើយនេះជាមូលហេតុធនាគារជាតិនៃកម្ពុជាបង្កើតកម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុតាមទូរសព្ទចល័តនេះឡើងសម្រាប់ប្រជាជនទូទៅជាពិសេសគឺសម្រាប់សិស្សានុសិស្សតែម្តង"។ដោយមើលឃើញពីសារៈសំខាន់នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិធនាគារជាតិនៃកម្ពុជាបានប្រើប្រាស់វិធីសាស្ត្រប្រកបដោយនវានុវត្តភាពនិងប្រសិទ្ធភាពដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា។ធនាគារជាតិនៃកម្ពុជាបានបន្តឈានទៅប្រើប្រាស់បច្ចេកវិទ្យាក្នុងការផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុឲ្យកាន់តែទូលំទូលាយ។

អ្នកស្រីជុំម៉ូនីកានាយិកាគ្រប់គ្រងវីសាប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ឱ្យដឹងថា៖“ដោយយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាកើនដល់កម្រិត៧%នៅក្នុងឆ្នាំ២០១៨និង២០១៩ដែលនេះបង្ហាញពីការអភិវឌ្ឍដ៏រឹងមាំនៃសេដ្ឋកិច្ច។ក្រុមហ៊ុនយើងពិតជាមានភ័ព្វសំណាងណាស់ដែលបានធ្វើការជាដៃគូជាមួយធនាគារជាតិនៃកម្ពុជាលើកម្មវិធីនេះហើយក្រុមហ៊ុនវីសានឹងបន្តកិច្ចសហប្រតិបត្តិការជាដៃគូនេះទៅមុខទៀត។

បន្ថែមលើការបង្កើតកម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុតាមទូរសព្ទចល័ត“NBC-Edu”ក្រុមហ៊ុនវីសានិងធនាគារជាតិនៃកម្ពុជានឹងបន្តចែកចាយសៀវភៅអប់រំផ្នែកហិរញ្ញវត្ថុចំនួន៨០០០ក្បាលអាវយឺត១៨០០និងថង់ក្រណាត់ចំនួន១៦០០ដែលត្រូវបានបោះពុម្ពឡើងក្នុងគោលបំណងផ្សព្វផ្សាយពីសារៈសំខាន់នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុឲ្យកាន់តែទូលំទូលាយ។
សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធីនិងអាចស្វែងរកព័ត៌មានដ៏មានសារប្រយោជន៍នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុសូមចូលទៅកាន់ទំព័រហ្វេសប៊ុក https://m.facebook.com/NBCFinEdu/។


ប្រភព : ថា ម៉ាលីដា

