រលកយក្ស​ស៊ូណាមិ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​នៅ​ឥណ្ឌូណេស៊ី

B
bongsina
https://youtu.be/F05edMisEJE រលកយក្សស៊ូណាមិ ដែលមានកម្ពស់ ២ម៉ែត្រ បានវាយប្រហារទៅលើក្រុង Palu និង Donggala ដែលជាប់សមុទ្រ ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃសុក្រ បណ្ដាលឲ្យរលំផ្ទះ កាត់ផ្តាច់អគ្គិសនី និងបណ្ដាលឲ្យមានមនុស្សស្លាប់មួយចំនួន។រលកយក្សស៊ូណាមិនេះ បង្កឡើងដោយរញ្ជួយដីកម្រិត ៧,៥ រ៉ិចទ័រ ដែលមានចម្ងាយប្រមាណ ២៧គីឡូម៉ែត្រ ពីក្រុងដែលទទួលផលប៉ះពាល់។ អ្នកនាំពាក្យទីភ្នាក់ងារ​គ្រោះមហន្តរាយ បានឲ្យដឹងថា ចំនួនអ្នកស្លាប់មិនទាន់ត្រូវបានដឹងនៅឡើយ ប៉ុន្តែរបាយការណ៍បឋមបង្ហាញថា មានអ្នកស្លាប់ដោយសារការរលំបាក់អគារ។មនុស្សជាង ៦០ម៉ឺននាក់ រស់នៅក្រុង Palu និង Donggala ។កងកម្លាំង និងភ្នាក់ងារជួយសង្គ្រោះ បានចុះទៅដល់ទីតាំង និងប្រើប្រាស់កប៉ាល់ ព្រមទាំងឧទ្ធម្ភាគចក្រ ដើម្បីជួយសម្រួលដល់ប្រតិបត្តិការរបស់ខ្លួន។ ![](https://serey.io/imageupload_data/8ce296a1994c69e7247ebae4c98ca936d329a3af) សូមរំឭកថា ក្រុង Palu ដែលធ្លាប់រងការរញ្ជួយដី កម្រិត ៦,២ រ៉ិចទ័រ កាលពីឆ្នាំ២០០៥ គឺជាតំបន់ទេសចរណ៍ឆ្នេរ ដែលទាក់ទាញអ្នកទេសចរជាច្រើន។កាលពីឆ្នាំ២០០៤ រញ្ជួយដីមួយដែល​បង្កឡើង​នៅភាគខាងជើងកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី បានបង្កជារលកយក្សស៊ូណាមិ បណ្ដាលឲ្យ​មានមនុស្សស្លាប់​ ២២៦០០០នាក់ ក្នុង​ ១៣ប្រទេស។ ក្នុងនោះ ឥណ្ឌូណេស៊ី មានអ្នកស្លាប់​ច្រើនជាងគេ ចំនួន ១២ម៉ឺននាក់៕ ![](https://serey.io/imageupload_data/fc6cbb12fa1ab5c8ebc375f7844af67384a752eb) ប្រភព : NDTV

Comments