បាញ់ពន្លិចទូកនេសាទខុសច្បាប់មកពី៣ប្រទេស ជាង ១២០គ្រឿង

កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ប្រទេសឥណ្ឌូណេស៊ី បានធ្វើការបាញ់ពន្លិចទូកនេសាទខុសច្បាប់ ១២៥គ្រឿង ក្នុងនោះ មានទូកនេសាទរបស់វៀតណាម ៨៦គ្រឿង ម៉ាឡេស៊ី ២០គ្រឿង និងទូកនេសាទហ្វីលីពីន ១៤គ្រឿង។
ប្រតិបត្តិការនេះមិនត្រូវបានប្រកាសប្រាប់មុនជាសាធារណៈឡើយ ដើម្បីចៀសវាងប៉ះពាល់ទំនាក់ទំនងជាមួយប្រទេសជិតខាង នេះតាមប្រសាសន៍របស់អ្នកនាំពាក្យក្រសួងកិច្ចការជើងទឹក និងនេសាទ ឥណ្ឌូណេស៊ីឈ្មោះ Lily Pregiwati ។ ការបាញ់ពន្លិចនេះត្រូវបានធ្វើឡើងនៅទីតាំងចំនួន ១១ ផ្សេងៗគ្នា ។ ឥណ្ឌូណេស៊ី បានអះអាងថា ខ្លួនបានបាញ់ពន្លិចទូកនេសាទខុសច្បាប់ចំនួន ៤៨៨គ្រឿង គិតចាប់ពីខែតុលា ឆ្នាំ២០១៤មក។ សកម្មភាពនេសាទខុសច្បាប់ ត្រូវបានឥណ្ឌូណេស៊ី ចាត់ទុកជាការគំរាមកំហែងដល់ឧស្សាហកម្មនេសាទក្នុងស្រុក។


FACEBOOK

