កម្ពុជាជំពាក់បំណុល បរទេស គិតត្រឹមឆ្នាំ២០១៨នេះ នឹងកើនឡើងដល់ទឹកប្រាក់ ៧៨០០លានដុល្លារ

B
bongsina
![20180708_123004.jpg](https://serey.io/imageupload_data/eb32cb16decfb6449b544c08eaa56378e8e1ae50) ភ្នំពេញ៖ បំណុលសាធារណៈ ដែលកម្ពុជាបានខ្ចីពីក្រៅប្រទេស នៅឆ្នាំ២០១៨នេះ នឹងកើនឡើងដល់ទឹកប្រាក់ ៧៨០០លានដុល្លារ ពោលកើនឡើងពីទឹកប្រាក់ ៧១០០លានដុល្លារ កាលពីឆ្នាំមុន។នេះបើយោងតាម របាយការណ៍ ពីកម្ពុជា បានបង្ហាញ។ លោក វង្សី វិសុទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច បានថ្លែងថា ប្រាក់កម្ចីពីក្រៅប្រទេស បានចូលរួមចំណែកយ៉ាងច្រើន ដល់ការអភិវឌ្ឍមូលដ្ឋាន គ្រឹះសេដ្ឋកិច្ចនៅកម្ពុជា។លោកបន្តថា តាមរយៈប្រាក់កម្ចីពីក្រៅប្រទេស បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា មានកំណើនជាមធ្យមប្រចាំឆ្នាំ ខ្ពស់ជាង៧% ក្នុង១ឆ្នាំរយៈ ពេលជាង២ទសវត្សរ៍ចុងក្រោយនេះ។ កម្ចីពីក្រៅប្រទេសបានជីវភាពប្រជាពលរដ្ឋ និងប្រាក់ចំណូលរាជរដ្ឋាភិបាល កើនឡើងខ្ពស់ជាងមុន។ រដ្ឋលេខាធិការបានឲ្យដឹងទៀតថា “ក្នុងនោះ ប្រាក់ចំណូលប្រចាំឆ្នាំ ជាមធ្យមសម្រាប់មនុស្សម្នាក់ៗ នៅកម្ពុជារយៈពេល១ទសវត្សរ៍ កន្លងមកនេះ បានកើនឡើង២ដង ដោយបានកើនដល់១៥៦៩លានដុល្លារនៅពេលនេះ និងធ្វើឲ្យចំណូលរដ្ឋរយៈពេល១៨ឆ្នាំកន្លងមក បានកើនឡើងជាង១៣ដង ដោយសម្រេចបានក្នុងទឹកប្រាក់ ៤៦០០លានដុល្លារ ត្រឹមឆ្នាំ២០១៨”។ តាមក្រសួងសេដ្ឋកិច្ច កម្ពុជាមានសមត្ថភាព គ្រប់គ្រងបំណុលសាធារណៈបានល្អ ហើយបំណុលសាធារណៈ របស់កម្ពុជានៅពេលនេះ ស្ថិតក្នុងកម្រិតមួយទាបនៅឡើយ ដោយមានកម្រិតត្រឹមតែរង្វង់៣៣%នៃ GDP ប៉ុណ្ណោះ ស្របពេលដែលបំណុលសាធារណៈ នៅបណ្តាប្រទេសជាច្រើន មានរហូតដល់ទៅអត្រា ខ្ពស់ជាង១០០%នៃ GDP ។ សូមបញ្ជាក់ថា នៅអំឡុងរយៈពេល ២៥ឆ្នាំកន្លងមកហើយ ដែលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា បានពឹងផ្អែកលើកម្ចីពីក្រៅប្រទេស ហើយទំហំ នៃប្រាក់កម្ចីពីក្រៅប្រទេសទាំងនេះ បានបន្តកើនឡើងជាលំដាប់។ ប្រភព : facebook

Comments