គំនិតតូចមួយ

អ្វីដែលចាប់អារម្មណ៍បំផុតនៅក្នុងរឿងថៃ :
១៣នាក់ : គឺចន្លោះពេលជាប់គាំងក្នុងល្អាងភ្នំ ក្មេងៗ១២នាក់នៅសុខភាពរឹងប៉ឹងច្រើន តែមានម្នាក់ជាមេក្រុម ឬគ្រូបង្វឹក មានភាពទ្រុឌទ្រោមជាងគេដោយសារ.. ចន្លោះពេលជាប់គាំង អាហារដែលនៅសល់ គឺមេក្រុមនោះបានលះបង់ចំណែកផ្ទាល់ខ្លួនរបស់គេដើម្បីផ្តល់អោយក្មេងៗទាំ១២នាក់នោះបរិភោគទ្រទ្រង់រាងកាយ ទាំងខ្លួនមេក្រុមនោះក៏កំពុងស្រេកឃ្លានដែរ... ។
តាមរយះសន្តានចិត្តរបស់មេក្រុមឬគ្រូបង្វឹករបស់គេបែបនេះ : សង្ឃឹមថាក្មេងទាំង១២នាក់នោះ ចងចាំកាលគ្រាលំបាកស្ទើរផុតជីវិតនោះ... ពេលចេញមកបានរស់រានជីវិត កុំក្លាយជាសត្វក្រពើវង្វេងបឹងអោយសោះ... ហើយសង្ឃឹមថាក្រោយរស់ជីវិតប្រសើរថ្លៃថ្លា ចូរសងគុណទឹកចិត្តមេក្រុម ឬគ្រូបង្វឹកនោះដោយការ ប្រឹងប្រែង រៀនសូត្រ ហ្វឹកហាត់ ប្រឹប្រែងធ្វើការងារអោយបានល្អ យកជីវិក្រោយប៊ិសស្លាប់នោះ ទៅសាងល្អ ជួយម្តាយឪពុក ជួយសង្គម របស់ពួកគេ... ។
ធ្វើមនុស្សកុំភ្លេចគុណអ្នកដទៃដែលខ្លួនអាស្រ័យជាមួយគេ : កុំភ្លេចថាពេលលំបាកគេបានលះបង់ជីវភាពផ្ទាល់ខ្លួនជួយអ្នកមិនគិតពីជីវភាពរបស់គេលំបាកលំបិនកម្រិតណា ពេលអ្នកបានរីកលូតលាស់ កុំបែរក្រោយ ខាកស្តោះទាំងល្ងិតល្ងង់ព្រោះភាពអគតិរបស់ខ្លួនអោយសោះ...។
ហើយរំលឹករាល់ថ្ងៃថាមុនអ្នកមកដល់ថ្ងៃនេះតើអ្នកនៅទីណា? ពេលអ្នកអាស្រ័យផលប្រយោជន៍គេ តើអ្នកបានផ្តល់ផលប្រយោេជន៍អ្វីខ្លះសំរាប់គេ? ពេលអ្នកបានគ្រាន់ហើយតើអ្វីដែលអ្នកប្រឹងបន្ត? ឬក៏បង្កើតវប្បធម៌រមិលគុណអោយមនុស្សផ្សេងទៀតយកតម្រាប់តាម?

