Ronaldo ស្អប់អេស្ប៉ាញដល់ថ្នាក់នឹង

B
bongsina
![20180719_182257.jpg](https://serey.io/imageupload_data/8d947b6be43140e9d336006027245e2a3eeb084e) កីឡាករ Cristiano Ronaldo ត្រៀមលក់ផ្ទះដែលខ្លួនមានទាំងអស់នៅអេស្ប៉ាញ ដើម្បីចង់បំភ្លេចអ្វីៗដែលកើតមានឡើងនៅ Real Madrid ហើយចាប់ផ្តើមជីវិតថ្មីនៅអ៊ីតាលី។ បើយោងតាមសារព័ត៌មានមួយបានឲ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះបានសម្រេចចិត្តនឹងលក់វីឡារបស់ខ្លួនទាំងប៉ុន្មាននៅអេស្ប៉ាញទាំងអស់ដោយសារតែលោកលែងចង់ទាក់ទងជាមួយអេស្ប៉ាញបន្តទៀត។ ![20180719_182335.jpg](https://serey.io/imageupload_data/5d9ec3bf88b879317f9d5df56f25ecd74518f398) ខណៈនេះដែរ កីឡាករវ័យ៣៣ឆ្នាំរូបនេះ បានយកឡានទាំង២២គ្រឿងរបស់ខ្លួនចេញពីប្រទេសអេស្ប៉ាញទាំងអស់ ដោយយកពួកគេទៅទុកនៅផ្ទះរបស់គេមួយស្ថិតនៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់។ បន្ថែមពីលើនេះ អតីតខ្សែប្រយុទ្ធរបស់ក្រុម Manchester United រូបនេះក៏អាចនឹងផ្អាកការសាងសង់សណ្ឋាគារមួយដែលស្ថិតកណ្តាលទីក្រុង Madrid តែម្តងដែររូបគេបានចាប់ផ្តើមបើកការដ្ឋានតាំងពីដើមឆ្នាំមកម្ល៉េះ។ ![20180719_182314.jpg](https://serey.io/imageupload_data/6b8d800614dcdd8cd4814aa28a656d1b56ae2c76) គួរឲ្យដឹងថា Ronaldo ក៏បានលក់ផ្ទះរបស់រូបគេដែលស្ថិតនៅទីក្រុង Manchester ផងដែរ ពេលដែលរូបគេប្តូរក្លិបមកកាន់ Real Madrid ពីឆ្នាំ២០០៩ ខណៈដែលពេលនេះ រូបគេអាចនឹងលក់អ្វីៗគ្រប់យ៉ាងដោយសារតែរូបគេហត់នឿយនឹងការបង់ពន្ធព្រមទាំងសំណុំរឿងគេចពន្ធរបស់រូបគេដែលចោទប្រកាន់ដោយប៉ូលីសពន្ធដាររបស់រដ្ឋាភិបាលអេស្ប៉ាញ។ ![20180719_182351.jpg](https://serey.io/imageupload_data/0e16ee0e65dc5ca3c3b1488cd1e31394be352fae) ![20180719_182335.jpg](https://serey.io/imageupload_data/5d9ec3bf88b879317f9d5df56f25ecd74518f398) ប្រភព : លោក ប៊ុត ហេង

Comments