តើសេរីដំណើរការដូចម្តេច ៖ នីតិវិធីនៃការទូទាត់រង្វាន់

C
captainkh
អរគុណចំពោះ គណនី @daisysun ដែលខ្ញុំបានប្រទះឃើញអត្ថបទរបស់គាត់ជាភាសាអង់គ្លេស ដោយយល់ឃើញថាល្អ អាចឲ្យខ្ញុំសិក្សាចំនួនច្រើនពីអត្ថប្រយោជន៍របស់កាសសេរី ខ្ញុំគិតយកមកបកប្រែសំរួលជាភាសាខ្មែរ ក្រែងលោបងប្អូន អ្នកចូលរួមក្នុងសេរីខ្លះ មានការលំបាកក្នុងការអានភាសាអង់គ្លេស ត្បិតអត្ថបទនេះ បានចេញផ្សាយ១ឆ្នាំកន្លងទៅហើយ ដែលមានខ្លឹមសារដូចខាងក្រោម៖ ជូនចំពោះសហគមន៍សេរី ខ្ញុំយល់ថាអ្នកទាំងអស់គ្នាពិតជាចង់ដឹងថា ប្លុកឆេនសេរី អាចផ្តល់ការលើកទឹកចិត្តជាមួយនឹងការផូស ដោយកាសសេរីយ៉ាងដូចម្តេច? ដើម្បីឲ្យជាក់ច្បាស់ពីនីតិវិធីនៃការទូទាត់រង្វាន់ដល់អ្នកទាំងអស់គ្នា ខ្ញុំសូមធ្វើការគូសបញ្ជាក់ដូចតទៅ៖ បរិមាណផ្គត់ផ្គង់កាសសរុបរបស់សេរីមានចំនួន៖ ១០០លាន ត្រូវបែងចែកដូចខាងក្រោម៖ ![2a69rtx.png](https://serey.io/imageupload_data/ab7b3ec5b4e149c0ced1f2d2f93440789de76c52) #សម្រាប់ការដាក់លក់មុនចូលទីផ្សារអន្តរជាតិ កាសចំនួន ៥៥លាន អាចផ្តល់ជូនដល់អ្នកវិនិយោគដែលចាប់អារម្មណ៍ គាំទ្រ ហើយជាវកាសសេរីក្នុងតម្លៃត្រឹមតែ ០.០១៧ដុល្លារក្នុងមួយកាស។ គោលដៅរបស់សេរី គឺជម្រុញឲ្យកាសមានតម្លៃយ៉ាងហោចណាស់ ១ដុល្លារនាពេលអនាគត។ ថវិកាដែលប្រមូលបានគឺប្រើប្រាស់សម្រាប់ការអភិវឌ្ឍកាសសេរី និងជម្រុញឲ្យសេរីមានភាពលេចធ្លោក្នុងទីផ្សារអន្តរជាតិ។ ម៉្យាងវិញទៀត សេរីក៏មានគម្រោងក្នុងការដាក់ចេញនូវប្រព័ន្ធដេញថ្លៃ ប្រព័ន្ធគ្រប់គ្រងឆ្នោត រួមទាំងមុខងារបណ្តាញសង្គមស្រដៀងនឹង ហ្វេសប៊ុកផងដែរ ដែលនឹងដំណើរការនៅលើទូរសព្ទដែ និង ឧបករណ៍ដទែទៀត។ #សម្រាប់ស្ថាបនិក ៣០លានកាស នឹងត្រូវបែងចែកដល់ស្ថាបនិកទាំងអស់របស់សេរី #សម្រាប់ទុនរក្សារទុក ១៥លានកាស នឹងត្រូវទុកជាទុនរបស់សេរី។ ទុនទាំងនេះ គឺប្រើសម្រាប់ការផ្តល់ជូនដោយឥតគិតថ្លៃដល់អ្នកប្រើប្រាស់ក្នុងការចុះឈ្មោះជាលើកដំបូង និងជួយដល់គម្រោងដទៃទៀតនាពេលអនាគត។ #សម្រាប់អតិផរណា ១០ភាគរយក្នុង១ឆ្នាំ អតិផរណាជាដំណើរការនៃការកើតឡើងនៃកាសសេរីថ្មី។ ផ្អែកលើអត្រា១០ភាគរយ ១០លានកាសថ្មីនឹងកើតឡើងនៅឆ្នាំដំបូង។ វាមានសារៈសំខាន់ក្នុងការទូទាត់ដល់សហគមន៍សេរីទាំងមូល។ #នីតិវិធីនៃការទូទាត់រង្វាន់ ១០លានកាសសេរីថ្មីត្រូវបានបែងចែកដូចខាងក្រោម៖ * អ្នកនិពន្ធនិងអភិរក្ស សេរី (៧.៥លានកាស) * អត្រាការប្រាក់សម្រាប់ថាមពលសេរី (១.៥លាកាស) * សាក្សីប្រព័ន្ធដំណើរការសេរី (១លានកាស) ![35a6ono.png](https://serey.io/imageupload_data/d2237db88e825f2432eccdf001383335338217d5) អ្វីជាអ្នកនិពន្ធនិងអភិរក្ស ? អ្នកនិពន្ឋ គឺជាបុគ្គលដែលបានសរសេរនូវកម្រងអត្ថបទ ឬ ការឆ្លើយតបថ្មីៗ អ្នកអភិរក្សជាបុគ្គលដែលជួយបោះឆ្នោតជម្រុញសកម្មភាពផ្សេងៗ។ ជាការពិតណាស់អ្នកអាចទទួលបានរង្វាន់ ប្រសិនបើអ្នកទទួលបានការគាំទ្រខ្លាំងដោយការជួយបោះឆ្នោត ព្រោះថាការជួយបោះឆ្នោតនឹងរុញច្រាន ការនិពន្ធឲ្យការតែលេចធ្លោនៅទំព័រមុខ ដែលបញ្ជាក់ពីតម្លៃនិងខ្លឹមសារ។ អ្វីជាសាក្សី? ជាបុគ្គលដែលចូលរួមពង្រឹងប្លុកឆេនសេរី។ សេរីគឺជាប្រពន្ធ័ប្រជាធិបតេយ្យ ព្រោះថាអ្នកចូលរួមរាល់រូបក្នុងសេរីអាចបោះឆ្នោតបុគ្គលណាម្នាក់ឲ្យក្លាយជាសាក្សី។ អ្នកដែលទទួលបានការបោះឆ្នោតគាំទ្រច្រើននឹងក្លាយជាសាក្សី។ ប្រសិនបើគេធ្វើការងារមិនត្រឹមត្រូវនោះ អ្នកចូលរួមអាចលុបចេញនូវការបោះឆ្នោតគាំទ្រផងដែរ។ ភាពខុសគ្នារវាងគោលការណ៍ប្រជាធិបតេយ្យក្នុងសង្គមនិងនៅក្នុងសេរី នោះគឺអ្នកអាចបោះឆ្នោតឲ្យបុគ្គលណាម្នាក់នៅគ្រប់វិនាទី។ ចំណែកនៅក្នុងសង្គមវិញគឺអ្នកអាចបោះឆ្នោតរៀងរាល់៥ឆ្នាំម្តង។ សម្រាប់ខ្ញុំជាអ្នកបកប្រែនេះវិញ ខ្ញុំយល់ថា ប្រសិនបើសេរីមានប្លុកភាសាខ្មែរ ញែកដោយឡែកពីភាសាអង់គ្លេសនោះ ទំនងជាមានភាពងាយស្រួល សម្រាប់មិត្តអ្នកអានជាភាសាជាតិ។

Comments