តើដឹងទេពិធីការិនីហេង ម៉ារ៉ាឌីបាត់ពីសិល្បៈយូរទៅណា?ពេលដឹងការពិតនាងពិតជាអស្ចារ្យ

C
chantha55
![2c391094493e70274a488c097690956e672d6bb1.jpg](https://serey.io/imageupload_data/028cfa5cffe95d72f6a23f44ad10c26f6bbd89e6) ប្រហែលជាប្រិយមិត្តនៅចាំ ពិធីការិនីស្រីដ៏ល្បី ហេង ម៉ារ៉ាឌី ដែលពេលនេះ នាងបានចាកឆ្ងាយពីជីវិតសិល្បៈ កាន់តែឆ្ងាយ ដើម្បី សាងជីវិតគ្រួសារ និងប្រកបការងារផ្សេងវិញ។ អ្វីដែលចាប់អារម្មណ៍ បច្ចុប្បន្ននេះ អតីតពិធីការិនីរូបនេះ ក្លាយជាថៅកែស្រី ដែលស្ទើរតែមិនជឿ ថានាង អាចកាន់កាប់ហាងជាច្រើន ក្នុងរយៈពេលខ្លី ក្រោយនាង ឈប់ពីសិល្បៈ។ ក្នុងនោះដែរ ហេង ម៉ារ៉ាឌី បានបើកសាឡនធំមួយ នៅរាជធានីភ្នំពេញ ដែលសាឡនរបស់នាង មានមនុស្សចូលមិនចេះដាច់ ហើយតារាល្បីៗ ក៏ឧស្សាហ៍ទៅផាត់មុខ នៅកន្លែងនាងផងដែរ។ ការដែលបើកសាឡន បែបនេះ ក៏ព្រោះតែនាង ជាអ្នកឯកទេស ក្នុងការតុបតែងមុខស្រាប់ និងមានការទទួលស្គាល់ ស្នាដៃរបស់នាង ពីសំណាក់មហាជន។ ជាពិសេស ប៉ុន្មានខែមុននេះ នាងក៏បានបើក ហាងកាហ្វេមួយទៀត ដែលកែវកាហ្វេ បានប្រើលូហ្គូរបស់នាងផ្ទាល់តែម្តង។ ហើយចុងក្រោយ គឺភោជនីយដ្ឋាន ដែលភាគច្រើន ឧស្សាហ៍ឃើញតារាៗ បង្ហោះពីមុខម្ហូបរបស់នាង ជាមួយនឹង ចានធំៗ ដាក់សុទ្ធតែ គ្រឿងសមុទ្រ ឃើញហើយចង់ស្រក់ទឹកមាត់។ ទាំងនេះ អាចនិយាយបានថា ជារឿងមួយ គួរឲ្យសរសើរ ដែល ហេង​ ម៉ារ៉ាឌី មិនត្រឹមតែ មានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំង មានសមត្ថភាព ក្នុងការបើកហាង ជាច្រើនកន្លែង ក្នុងពេលតែមួយបែបនេះ៕

Comments