ជីវិតដែលមានភាពប្រែប្រួល (ភាគទី១)

C

តើលោកអ្នកមានដែលគិតទេថាក្នុងមួយជីវិតយើងវាតែងតែមានភាពប្រែប្រួលជានិច្ច? 

https://s14.postimg.cc/nwmvrxbxd/20180506_121904.jpg

នៅពេលដែលខ្ញុំនៅតូចខ្ញុំគឺជាក្មេងម្នាក់ដែលរស់នៅលើគំនោរសំរាម។ មានន័យថាក្រុមគ្រួសាររបស់ខ្ញុំក្រីក្រយ៉ាងខ្លាំង។ ដើម្បីជួយទំនុកបំរុងបងប្អូនអោយមានអាហារគ្រប់គ្រាន់ខ្ញុំបានដើររើសអេដចាយនៅកន្លែងដែលគេចាក់សំរាម។ នៅពេលនោះខ្ញុំមានអាយុប្រហែលប្រាំបួនឆ្នាំតែប៉ុណ្ណោះតែក្នុងចិត្តរបស់ខ្ញុំពោរពេញទៅដោយក្តីស្រម័យ។ ខ្ញុំចង់ក្លាយទៅជាអ្នកសិល្បះមួយរូប។

https://s14.postimg.cc/lgl2dx1ip/IMG_20170509_091732_497.jpg

ខ្ញុំមិននឹកស្មានថាក្តីស្រម័យរបស់ខ្ញុំវាបានក្លាយទៅជាការពិតសោះ!

ខ្ញុំបានរាបការជាមួយនារីជនជាតិហូឡង់ហើយទៅរស់នៅប្រទេសហូឡង់។នៅពេលនោះខ្ញុំមានអាយុ២៣ឆ្នាំ។ ខ្ញុំមានប្រពន្ធជនជាតិគេមែនតែក្នុងបេះដូងរបស់ខ្ញុំនៅតែស្រលាញ់សិល្បះនិងវប្បធម៌ខ្មែរជានិច្ច។ខ្ញុំបានបង្រៀនប្រពន្ធកូនខ្ញុំអោយយល់និងស្គាល់ពីអរិយធម៌ខ្មែរយើងសូម្បីតែអ្នកទេសចរណ៍របស់ខ្ញុំពីមុន។

https://s14.postimg.cc/4hc3ywy3l/IMG_20170207_081051_403.jpg

https://s14.postimg.cc/9u0ycur35/IMG_20170106_092359_835.jpg

https://s14.postimg.cc/a6scj6m9d/IMG_20170107_101436_458.jpg

បើយើងមានការតស៊ូប្រឹងប្រែងនោះយើងនិងបានទទួលភាពជោកជ័យខ្លះក្នុងជីវិត

ខ្ញុំបានស្គាល់មិត្តភ័ក្តម្នាក់ដែលជាអ្នកភ្លេង គាត់ចង់អោយខ្ញុំចូលរួមក្នុងក្រុមតន្រ្តីរបស់ពួកគាត់មានឈ្មោះថាតន្រ្តីសីុនសីុសាមុត។ ពេលនោះខ្ញុំក៍បានចាប់ផ្តើមប្រលោកក្នុងជីវិតសិល្បះ។ 

https://s14.postimg.cc/k81s5stqp/IMG_20170208_232932_905.jpg

ខ្ញុំក៍មានឈ្មោះបោះសំលេងខ្លះៗនៅក្នុងប្រទេសមួយចំនួននៅអឺរុប

ភាគច្រើនពួកខ្ញុំសំដែងនៅប្រទេសហូឡង់។ តែពេលខ្លះពួកខ្ញុំបានទៅសំដែងនៅប្រទេសអាឡឺម៉ង់ចំនួនប្រាំដង

https://s14.postimg.cc/jwkbt20g1/IMG_20170105_231139_320.jpg

នៅប្រទេសបារាំងចំនួនពីដង

https://s14.postimg.cc/u96mf8ov5/20180506_134821.jpg

នៅប្រទេសបិុលហ្វិកចំនួនបួនដង

https://s14.postimg.cc/wdqzgp0w1/IMG_20170109_090746_076.jpg

https://youtu.be/sUNvGGwHqEE

មិនត្រឹមតែប៉ុណ្ណោះពួកខ្ញុំបានទៅសំដែងនៅក្នុងរងមហោស្រព្ធដ៍ធំមួយនៅក្នុងទីក្រុងធំបំផុតរបស់បិុលហ្វិកគឺទីក្រុងប្រូស៊ែល។

https://youtu.be/F1WlLPgxJXE

ដើម្បីអោយកូនខ្មែរដែលរស់នៅបរទេសស្គាល់និងយល់អំពីវប្បធម៌ខ្មែរខ្ញុំបានចូលរួមជួយសមាគមន៍ខ្មែរនៅប្រទេសហូឡង់។ ពួកយើងបានបង្កើតកម្មវិធីជាច្រើនដូចជាកាបង្រៀនភាសារខ្មែរដល់ក្មេងៗតូចៗនិងមនុស្សធំ។ ការបង្រៀនរបាំខ្មែរដូចជារបាំជូនពររបាំត្រុតគួសត្រឡោកឆៃយាំុ។ល។ 

https://s14.postimg.cc/93heylds1/FB_IMG_1525614615176.jpg

https://s14.postimg.cc/u0dn3gefl/FB_IMG_1525614689095.jpg

https://s14.postimg.cc/630ki3crl/FB_IMG_1514275852526.jpg

https://s14.postimg.cc/n3jgqtuyp/FB_IMG_1516823523735.jpg

https://s14.postimg.cc/l091ipsgh/20180120_204202.jpg

https://s14.postimg.cc/xevtj4jzl/20180120_204446_001.jpg

សូមមើលវិដេអូខាងក្រោមនេះ

https://youtu.be/1liutYUFfL4

https://s14.postimg.cc/a0nu7l7bl/FB_IMG_1525612779418.jpg

https://s14.postimg.cc/p9drle3kx/FB_IMG_1525612812629.jpg

ខ្ញុំបានជួបនិងស្គាល់អ្នកចម្រៀងខ្លះហើយក៍បានសួរពីបទពិសោដន៍របស់ពួកគាត់។ ដូចជាការច្រៀងនិងការសំដែងនៅនៅលើឆាកនិមួយៗ។

https://s14.postimg.cc/f5p1ozuhd/IMG_20170213_110412_353.jpg

https://s14.postimg.cc/gxi0jzdv5/IMG_20170217_091903_655.jpg

https://s14.postimg.cc/9vk2xin1d/IMG_20170127_234038_214.jpg

ខ្ញុំមិនបានទទួលប្រាក់កាក់ច្រើនដូចអ្នកចម្រៀងល្បីៗនៅប្រទេសខ្មែរតែខ្ញុំមានមោទនភាពខ្លាំងណាស់ដោយបានចូលរួមសប្បាយជាមួយបងប្អូនខ្មែរដែលនៅក្នុងបន្តាប្រទេសអឺរុបនេះ។

https://s14.postimg.cc/dt7cn5f29/FB_IMG_1492631621276.jpg

https://s14.postimg.cc/l96m91xnl/FB_IMG_1525613052256.jpg

https://s14.postimg.cc/8511whvcx/FB_IMG_1506342776046.jpg

សូមរង់ចាំទស្សនាភាគបន្ត៖

បាទសូមអគុណច្រើនសំរាប់មិត្តអ្នកអានទាំងអស់

ក្តីនឹករលឹកពីខ្ញុំ

https://s14.postimg.cc/3xav0y8v5/chumob.cut.paste.photo.editor1524857452547.png


Comments

wondercury
រីករាយដែលបានអានជីវិតតស៊ូរហូតដល់ជោគជ័យរបស់បង🌝
Nice story chantha, ❤️