គោលដៅ
មានមនុស្សជាច្រើនសួរខ្ញុំថា តើក្តីស្រម៉ៃខ្ញុំគឺអ្វី ខ្ញុំគ្រាន់តែញញឹម រួចមិនដែលឆ្លើយនោះទេ ខ្ញុំចូលចិត្ត អង្គុយស្តាប់ ជាជាងការនិយាយ ហើយខ្ញុំបានស្តាប់ឭគ្រប់នៃ ការចងបានរបស់ពួកគេ អំណាចនៃតណ្ហារបស់ពួកគេធំ តែរឿងដែលខ្ញុំចងដឹងមិនមែន ជាអ្វីដែលគេនិយាយពេលជោគជ័យទេ ខ្ញុំចងដឹងពីរបៀប នៃដំណើរការទៅរកគោលដៅ នេះជាអ្វីដែលខ្ញុំចងដឹង សំរាប់ខ្ញុំ គោលដៅ មិនសំខាន់ទេ អ្វីដែលសំខាន់គឺរបៀបទៅដល់គោលដៅ ! អ្នកអាចធំជាងខ្ញុំទេ?

