មហាសេដ្ឋីស្ត្រីវ័យក្មេងបំផុតរបស់ចិន Zhang Zetian អាយុ២៤ឆ្នាំ មានទ្រព្យជាង ១១,៦ពាន់លាន$

C
![IMG_20181104_182144.jpg](https://serey.io/imageupload_data/4cd5e2c312857d7b55f406a0dc8674ac36dbfae6) ចាប់ផ្តើមអាជីវកម្ម ចាប់ផ្តើមអាជីវកម្ម មហាសេដ្ឋីស្ត្រីវ័យក្មេងបំផុតរបស់ចិន Zhang Zetian អាយុ២៤ឆ្នាំ មានទ្រព្យជាង ១១,៦ពាន់លាន$ By Meng Songly - October 25, 201803281 Zhang Zetian បានកើតនៅថ្ងៃទី ១៨ ខែវិច្ឆិកាឆ្នាំ ១៩៩៣ ក្នុងប្រទេសចិន ដែលត្រូវបានគេស្គាល់ផងដែរថាជាអ្នកជំនួញ និងអ្នកវិនិយោគចិន។ នាងទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញត្រឹមតែមួយយប់នៅលើអ៊ីនធឺណេត ដោយការថតរូបកាន់ពែងទឹកដោះគោ ជាមួយនឹងរូបរាងដ៏ស្រស់ស្អាតរបស់នាង។ សព្វថ្ងៃនេះ នាងត្រូវបានគេហៅថា “Sister Milk Tea”។ បន្ទាប់ពីល្បីល្បាញនៅលើបណ្តាញសង្គម Zhang Zetian បានក្លាយជាមនុស្សម្នាក់ដែលត្រូវបានក្មេងៗស្រីចិនរាប់លាននាក់ច្រណែន និងចង់បានជីវិតដូចជារូបនាងដែរ ព្រោះនាងមិនត្រឹមតែមានរូបរាងស្អាតប៉ុណ្ណោះទេ នាងមានមនុស្សប្រុសតាមស្រលាញ់គ្រប់ទិញទីទៀតផង ជាពិសេសនាងជានារីដែលមានប្រាជ្ញាវៃឆ្លាត។ ក្រោយពីបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Tsinghua នារីរូបស្រស់សោភា Zhang បានសម្រេចចិត្តរៀបការជាមួយកំលោះជាអ្នកជំនួញម្នាក់ឈ្មោះ Liu Qiangdong ដែលជានាយកប្រតិបត្តិ និងជាស្ថាបនិកនៃវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដែលមានឈ្មោះថា JD.com ។ ទោះបីជាមានអាយុខុសគ្នា ១៩ ឆ្នាំក៏ដោយប្តីប្រពន្ធនេះ ពិតជាស្រលាញ់គ្នាខ្លាំងណាស់ និងបានស្វាគមន៍កូនដំបូងរបស់ពួកគេនៅឆ្នាំ ២០១៦ ។ បន្ទាប់ពីដើរតាមគន្លងប្តីរបស់នាងដែលត្រូវបានគេស្គាល់ថាជាកំពូលអ្នកជំនួញ និងជាមហាសេដ្ឋីលេខរៀងទី ១៧៨ ក្នុងចំណោមមហាសេដ្ឋីចិន ៥០០នាក់ផងដែរនោះ។ Zhang បានចាប់ផ្តើមក្រុមហ៊ុនវិនិយោគផ្ទាល់ខ្លួនរបស់នាង Bubs Australia ដែលជាម៉ាកដ៏មានប្រជាប្រិយភាពមួយក្នុងប្រទេសចិន ជាប្រភេទអាហារបំប៉នកូនក្មេង។ ដោយបច្ចុប្បន្ន Zhang មានទ្រព្យប្រមាណ ១១,៦ ពាន់លានដុល្លារអាមេរិក។ ជាមួយគ្នានេះ បើតាមទស្សនាវដ្តីចិន New Fortune ដែលបានចុះផ្សាយកាលពីខែ ឧសភា ឆ្នាំ ២០១៧កន្លងទៅ Zhang គឺជាស្ត្រីដែលក្មេងជាងគេនៅក្នុងចំណោមបញ្ជីឈ្មោះអ្នកមានចិនចំនួន ៥០០នាក់។ Zhang និងប្តីរបស់នាង Liu បានធ្វើការវិនិយោគជាមួយក្រុមហ៊ុន Uber China និងមានភាគហ៊ុនចំនួន ១៧,៣% នៃក្រុមហ៊ុនអាហារបំប៉នកូនក្មេង Bubs Australia ព្រមទាំងក្រុមហ៊ុនផ្សេងៗជាច្រើនទៀត។ គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅ Zhang Zetian ក៏ធ្លាប់បានជួបជាមួយលោកមហាសេដ្ឋី Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft នៅក្នុងការចាប់ផ្តើមវេទិការប្រមូល មូលនិធិសាធារណៈរបស់ JD ។ ដែលកាលនោះ នាងធ្វើជាអ្នកតំណាងឱ្យ JD នៅសមាគមកាយរិទ្ធ៕

Comments