របាំ អប្សរា ក្នុងទម្រង់១០០ឆ្នាំរឿងនាងវឌ្ឍនាទេវី ♥️🇰🇭

C
chhinphin
របាំនេះគឺរបាំដែលពោរពេញដោយភាពសុក្រិតយ៉ាងល្អឯកជាទីបំផុត មិនអនុញ្ញាតិអោយមានការកែក្បាច់ ក្រឡានិងបទច្រៀង ចរិកនៃតួអង្គតាមតែចិត្តនោះឡើយ។វីដេអូដែលអស់លោកយាងទតនិងទស្សនានេះ គឺបានដកចេញពីល្ខោនព្រះរាជទ្រព្យ រឿងនាងវឌ្ឍនាទេវី ទម្រង់១០០ឆ្នាំដែលជាស្នាព្រះហត្តសម្តេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្តីឯកព្រះនិមិន្តរូបរបាំព្រះរាជទ្រព្យ ។ក្នុងឆាកនេះបានកាត់កងរបាំអប្សរាចូល ដោយចង់បង្ហាញថានាងវឌ្ឍនាទេវីដែលជាមនុស្សលោក ដោយវីរភាពស្រឡាញ់ប្តូរផ្តាច់និងស្វាមី ចុងបង្អស់នាងក៏មានបុណ្យវាសនាបានឡើងឋានសួគ៌ាជួបជុំគ្រួសារ ក្រោយបានទទួលការប្រទានអភិសេធពីព្រះឥន្ទ្រាធិរាជ ។សូមកោតសសើរចំពោះព្រះបញ្ញាណដ៏ខ្ពង់ខ្ពស់បំផុតនៃសម្តេចព្រះរៀមជាអម្ចាស់ លោកសព្វព្រះទ័យធ្វើឡើងនូវរបាំអប្សរាទម្រង់១០០ឆ្នាំ ទុកជាឯកសារប្រចាំប្រវត្តិសាស្រ្តនៃរបាំព្រះរាជទ្រព្យខ្មែរ។

Comments