១២រឿង​គួរ​ធ្វើពេល​ទំនេរ ​ដើម្បីឱ្យ​អ្នកមានគំនិត​ឆ្នៃ​ប្រឌិតខ្ពស់​

C
chhun
![C4DD830D-F9E3-4ADE-B3D8-69FC1096818C.jpeg](https://serey.io/imageupload_data/32e80857a72993dc933cfee82138d7002aa9f98f) ១. ស្ដាប់​ចម្រៀង វាអាច​ជាចម្រៀង​គ្រប់​បែបមិន​ថា បុរាណ សម័យអីទេ ឬក៏ភ្លេង​សុទ្ធ​ក៏បានដែរ សាកប្ដុរ​រសជាតិ​។ វា​អាចជួយ​ឱ្យ​ខួរ​ក្បាល​អ្នក​ធូរ​ស្រាលសម្រាក។ ![DEAD26E7-954D-4C5D-9AB6-494AE12E3ACD.jpeg](https://serey.io/imageupload_data/2356df2137da388193cdc7c24f236c7f7c34487c) ២. អានសៀវភៅ មាន​អ្វីៗដែល​ល្អៗជាច្រើន​នៅក្នុង​សៀវភៅ វាក៏ជួយ​ឱ្យ​អ្នក​ស្រមើ ស្រម៉ៃ នឹកឃើញនូវអ្វីប្លែកៗដែរ។ ព្យាយាម​អាន​និង បណ្តុះ​ទម្លាប់​អានទៅ វាជាទម្លាប់ល្អ ជួយ​អ្នក​ច្រើន​ណាស់។ ![E23FE5FA-9A30-4144-9D39-AC2637716761.jpeg](https://serey.io/imageupload_data/d9e0bd2a3c2e56de4358947f8a15ebe77522597a) ៣. ដើរ​ចេញក្រៅ ការដែលនៅតែមួយកន្លែង​ពេញមួយថ្ងៃមិនមែនជារឿង​ល្អនោះទេ។ ចេញទៅក្រៅ ស្រូបយក​ខ្យល់​អាកាស ជួប​មនុស្ស​ថ្មីៗ​ និង​ ប្រាស្រ័យ​ទាក់ទង បង្កើត​មិត្តភក្តិ។ ![D9C3BA32-E714-432C-A84A-45A5FA35FF2B.jpeg](https://serey.io/imageupload_data/649d157838ed45d53d7a017127d145d301aa52d8) ៤. កត់​ទុក​នូវអ្វីដែលអ្នកនឹកឃើញ ក្នុង​មួយថ្ងៃៗមាន​រឿង​ច្រើន មានគំនិត​ច្រើនណាស់​ដែល​ផុស​ឡើង​ តែជួនកាល​គំនិត​នោះត្រូវ​បាន​ បាត់​ទៅវិញដោយសារតែយើង​មិនដែល​កត់​វាទុក។ សាក​កត់វាទុក អាច​ថា​ដាក់​លើ​ក្រដាសក៏បាន កម្មវិធី Note ក្នុង​ទូរស័ព្ទក៏បាន។ កុំខ្វល់​ថាគំនិត​នោះយ៉ាប់ប៉ុណ្ណា កត់​ទុកសិនទៅ។ ![4896EEC3-C137-4949-B153-2CA7D239D832.jpeg](https://serey.io/imageupload_data/abff4584f81b893fd268abbb1fac693c39b6876f) ៥. ចាប់​អារម្មណ៍រឿង​តូចៗ អាច​ថា ចាប់​របស់​មួយដែល​នៅខាង​មុខ​អ្នក ហើយ​គិត​ថា​របស់​មួយ​ណឹង​អាច​ប្រើ​វា​ធ្វើ​អ្វីបាន​ខ្លះ ចេះតែ​ពង្រីកគំនិត​។ ការដែលឧស្សាហ៍​គិត​បែប​នេះនឹង​ជួយ​ឱ្យ​អ្នក​រកនឹកឃើញ​នូវ​គំនិត​ប្លែកៗឆ្នៃ​ប្រឌិត ថាមិនត្រូវ​លេច​ចេញគំនិត​សម្រាប់​ធ្វើ​អាជីវកម្មទៀត។ ៦. មើល​​YouTube មាន​វីឌីអូច្រើននៅលើ​យូធូប មិនមែនថា​មើលទៅល្អទាំង​អស់​នោះទេ។ យើងណែរនាំ​ឱ្យអ្នក​ទាំង​អស់​គ្នា​មើល​ នូវ​វីឌីអូដែល​ជួយ​ឱ្យ​អ្នក​ពង្រឹង​ជំនាញ​របស់​អ្នក​ វីឌីអូជម្រុញទឹកចិត្ត ឬក៏ វីឌីអូចែករំលែក​ពីវាគ្មិន បុគ្គល​ជោគជ័យ​​ល្បីៗទូទាំង​ពិភពលោក។ ![80F7AAFB-464E-4586-936E-D0B00B2C1540.jpeg](https://serey.io/imageupload_data/9630f260b309140991d4312b2b4ad12f68ad0125) ៧. លេង​របស់​លេង​ អ្នក​ប្រហែលជាគិត​ថា​ធំហើយ​លេង​របស់​ក្មេង​ទៀត គ្មាន​ជួយ​អីទេ។ ប៉ុន្តែ​បើ​អ្នក​មើល​ទៅការិយាល័យ​របស់​ពួកក្រុមហ៊ុន​បច្ចេក​វិទ្យា ក្រុមហ៊ុន​ដែលធ្វើការ​ទាក់​ទង​នឹង​ការរចនា ការឆ្នៃ​ប្រឌិត នៅ​ការិយាល័យ​របស់​គេ​សម្បូរ​ទៅដោយរបស់​លេង​ប្លែក​ៗ។ ![CB5E6DCB-0196-4658-BC55-D632A52431FF.jpeg](https://serey.io/imageupload_data/4d441b989443a21a61800bb2479e37c29c757f30) ៨. គូស​វាស មិនមែន​គ្រប់​គ្នា​សុទ្ធ​តែ​គូសបាន​ស្អាត​ទេ តែ​ចំណុចនេះមិនតម្រូវ​ឱ្យ​អ្នក​យក​រូប​ទៅគូស​ប្រកួត​ប្រជែង​ឯណាទេ។ សាក​យក​ខ្មៅដៃ​ឬប៊ិកមក​គូស​នូវ​អ្វីដែល​អ្នកគិត ឬក៏រៀនគូរ​តាមគេ គូស​តាម​ដែល​អ្នក​ចង់​គូស។ មានការសិក្សាជាច្រើន​បាន​បង្ហាញ​ថា​ការគូស​វាសនេះ​ចូល​រួមចំណែក​ខ្លាំង​ក្លា​ដែរក្នុង​សមត្ថភាពនៃ​ការគិត​បែបឆ្នៃ​ប្រឌិត។ ![52E00884-68C4-44FA-A99F-F5DA4960F685.jpeg](https://serey.io/imageupload_data/e647b1e4fbd3d2316dc1aaa7396fc08587d6e165) ៩. រៀបចំ វានឹង​បន្ធូរ​បន្ថយ​អារម្មណ៍តាន​តឹង​នៅក្នុង​ចិត្តអ្នក ម្យ៉ាង​វិញទៀត បរិស្ថា​នជុំវិញអ្នក​ដែល​រញ៉េរញ៉ៃ​ក៏មិនបានជួយ​អ្វីដែរ។ ហេតុ​នេះ​រៀប​ចំ​បន្ទប់​ការិយាល័យ បន្ទប់​គេង ឬ​បន្ទប់​រៀនទៅ អ្នក​នឹង​មានអារម្មណ៍ថាហាក់​ដូចជាធូរ​ក្នុង​អារម្មណ៍បន្តិចទៅ។ ![6DBACEDE-256C-43C8-A477-235ED7A4C2C7.jpeg](https://serey.io/imageupload_data/d0d051ec93c62d9b13df025d7bc58f8165f0383f) ១០. រៀនជំនាញអ្វីមួយទៀត​ថ្មី វាអាចជាការទៅរៀនភាសាមួយទៀត រៀន​កុំព្យូទ័រ សរសេរកូដ ថត​រូប កែកុន​រូប រចនា​ ដេប៉ាក់ ឬរឿង​ផ្សេងទៀត​ដែល​អ្នក​មិនចេះ។ ១១. គេង​ថ្ងៃ ២០នាទី ការដែល​តម្រេត​ខ្លួន​គេង​ពេល​ថ្ងៃ​២០នាទីនេះ ជួយ​ឱ្យ​ខួរ​ក្បាល​អ្នក​ស្រស់​ថ្លាល្អ។ ![D8A26FBA-5E00-422C-9E22-855CE55C060A.jp2](https://serey.io/imageupload_data/b1cc4cf5fe3c0317217b04517db708c7664ddbd9) ១២. ចេញឆ្ងាយ​ពីគ្រឿង​អេឡិច​ត្រូនិក មាន​ដូចជាទូរស័ព្ទ​ កុំព្យូទ័រ​អីជាដើមណឹង។ សាក​ចំណាយ​ពេល​រស់​នៅដោយគ្មាន​វាបន្តិច​ទៅ។ ![ABA9C539-A8F2-492C-A673-0D5862CB7B14.jpeg](https://serey.io/imageupload_data/c346237a5ac4130b24374b3c7e2a201d2001325a)

Comments

daisysun
You're on a roll. Posting so much good content lately.
wondercury
អត្ថបទល្អ សូមសរសេើរណា @chun