ខ្ញុំដឹងថាឯងច្បាស់ជាមក
ក្នុងសង្គ្រាមក្តៅគគុក ទាហានពីរបីនាក់កំពុង
ព្យាយាមរកវិធីចូលទៅជួយសមមិត្តខ្លួនដែលរបួស
ចេញមិនរួចពីសមរភូមិ។ មេបញ្ជាការប្រាប់ពួកគេថា
“ឥតប្រយោជន៍ទេ គេច្បាស់ជាស្លាប់បាត់ហើយ”
តែពួកទាហានមិនបោះបង់សោះនៅតែព្យាយាមទៅ
ជួយមិត្តគេរហូតបានសម្រេចយកចេញពីរសមរភូមិ
គ្រោះថ្នាក់នោះតែគេបានស្លាប់បាត់ទៅហើយ។
ដោយក្តីអាណិតនិងអស់សង្ឃឹមមេបញ្ជាការនិយាយ
ទៅកាន់ទាហានទាំងនោះថា “ឃើញទេដូចយើងប្រាប់
ចឹងឥតប្រយោជន៍ទេ គេស្លាប់ហើយ”។
ដោយទឹកមុខស្រងូតស្រងាត់ពួកទាហានតបថា
“យើងមិនគិតអញ្ចឹងទេ, វាពិតជាសាកសមណាស់
ពិតជាមានតំលៃណាស់, ពេលគាត់ឃើញពួកយើង
ចូលទៅជួយ,គាត់ញញឹមដាក់រួចនិយាយនាដង្ហើម
ចុងក្រោយថា ខ្ញុំដឹងច្បាស់ថាពួកឯងច្បាស់
ជាមក ច្បាស់ជាមកជួយខ្ញុំ៕


