ចំណោមពួកគេតើជានរណា?ឬ . . .

C
chumsambo
![Nakomoto Puzzle.jpg](https://serey.io/imageupload_data/feb1b1104c8ecdbd5b9002c62d618da174925554) ព្រោះភាពល្បីល្បាញនិងពិសេសដាច់ដោយឡែក របស់ប៊ីខញ និងបច្ចេកវិទ្យាប្លុកឆេន កាន់តែត្រូវគេ ចាប់អារម្មណ៍ច្រើនឡើង គ្រប់គ្នាតែងតែចង់ដឹងថា តើនរណានៅពីក្រោយប៊ីតខញឲ្យប្រាកដ។ ក៍មាន ដែរអ្នកត្រូវគេចាប់ច្រលំ អ្នកអះអាងខ្លួន និងអ្នក បដិសេធ ថាខ្លួនមិនមែនជាអ្នកបង្កើតប៊ីតខញនោះ។ មកដល់ថ្ងៃនេះមានមនុស្ស៦នាក់ដែលត្រូវគេយល់ ថាអាចអ្នកបង្កើតប៊ីតខញ រួមមាន៖ ១៖ Nick Szabo អ្នកវិទ្យាសាស្ត្រកុំព្យូទ័រ និងមានសញ្ញាបត្រ័ផ្នែកច្បាប់ បញ្ចប់ការសិក្សាឆ្នាំ១៩៨៩។ ក៍ជាអ្នកបង្កើតពាក្យ Smart contract នៃEtherium។ បង្កើតគមរោង bit gold ដែលរចនាសម្ពន័ស្រដៀននិងប៊ីតខញឆ្នាំ១៩៩៨។ ![](https://serey.io/imageupload_data/15b86feb48dce0f97172c54e2b09e1f0a0f96b17) ២៖ Timothy C May ជាកវីនយោបាយអាមេរិកាំង, វិស្វកអេឡិចត្រូនិច និងជា អតីតអ្នកវិទ្យាសាស្ត្រជាន់ខ្ពស់នៅក្រុមហ៊ុន Intel.។ ![](https://serey.io/imageupload_data/4e4c5230437341ab675f5d50d1efe05dc5506254) ៣៖ Wei Dai ជានិស្សិតជប៉ុនដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ វ៉ាស៊ីនតោនផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ធ្លាប់ជាអ្នកស្រាវជ្រាវ ឲ្យក្រុមហ៊ុនmicrosoft ហើយក៍ជាអ្នកបង្កើតគំរោង B-money ដែលជាលុយមិនស្ថិតនៅក្រោមការគ្រប់គ្រងអ្នកទី៣។ ទស្សនទានបែបនេះក៍មានប្រើនៅប៊ីតខញដែរ។ គាត់ Wei Dai និង Nick Szabo ជាមនុស្សតែពីរនាក់គត់ ដែល Satoshi Nakamoto ទាក់ទងលើកដំបូង។ ![](https://serey.io/imageupload_data/e0855fbbaba643f21787a2f2cdd666b198f52f22) ៤៖ Ian Grigg មិនទាន់រកប្រភពពត៍មានបាននៅឡើយ ![](https://serey.io/imageupload_data/3bf86707005cd39f24f09145d21ab5a8d0d94b25) ៥៖ Hal Finney ក្រោយបញ្ចប់ការសិក្សគាត់បានធ្វើការក្នុងក្រុមហ៊ុន ផលិតហ្គេនមួយចំនួនហើយចុងក្រោយបំផុតគឺធ្វើការ នៅក្រុមហ៊ុនសាជីវកម្ម PGP។ គាត់គឺជាអ្នកប្រើប្រាស់ និងទទួលបានប៊ីខញដំបូងគេពី Satoshi Nakamoto ឆ្នាំ២០០៩។ ទោះយ៉ាងណាក៍ដោយគាត់មិនដែលទទួល ស្គាល់ថាគាត់ជា Satoshi Nakamotoទេ។ គាត់ស្លាប់ នៅឆ្នាំ២០១៤។ ![](https://serey.io/imageupload_data/b2f9c90e900539e9a64b876027ef8d4af780727d) ៦៖ Gavin Adresen គឺជាអ្នកសរសេ software ដ៍ល្បីល្បាញ, ជាអ្នកបង្កើតហ្គេម ក្រាហ្វិក 3D ហើយក៍ជាអ្នកដែល Satishi Nakamoto ប្រកាស ថាជាជនអភិវឌ្ឈន៍ឆ្នើមក្នុងវិស័យបច្ចេកវិទ្យាផងដែរ។ មនុស្សចេះតែយល់ថាគាត់ជាអ្នកបង្កើតប៊ីខញ តែគាត់ បដិសេធ ថែមទាំងចង្អុលទៅអ្នកជំនួញបច្ចេកវិទ្យា Craig Steve Wright ថាជា Nakamoto Satoshi ទៅវិញ។ ![](https://serey.io/imageupload_data/359cd5e078b9d1a55631335a21ae25847568f20c) តាមពិតគេនៅតែមិនទាន់ច្បាស់នៅឡើយថា Satoshi Nakamoto គឺជាមនុស្សម្នាក់ឬមនុស្សមួយក្រុមដែល បង្កើតប៊ីតខញនេះ។ តើអាចទេចំណោមពួកគេគឺមាន ម្នាក់ជា Satoshi Nakamoto ពិតប្រាកដ? ឬក្រុមពួកគេ ទាំងនេះឯងដែលជា Satoshi Nakamoto? ប្រភព: Wikipedia

Comments