សំណាងល្អនិងសំណាងអាក្រក់

C
chumsambo
កូនកសិករម្នាក់ត្រូវធ្លាក់ពីខ្នងសេះបាក់ព្រោះភាព ធ្វេសប្រហែសរបស់ខ្លួន អ្នកស្រុកនាំគ្នានិយាយថា គាត់សំណាងអាក្រក់។ប៉ុន្មានថ្ងៃក្រោយមក រាជការ ត្រូវកេនទព័ធ្វើទាហានព្រោះត្រូវធ្វើសង្គ្រាម កូនកសិករ ម្នាក់នោះមិនអានទៅបានព្រោះមានរបួសអ្នកស្រុក នាំគ្នានិយាយថាគាត់សំណាងល្អ។ ក្រោយមកសេះ គាត់រត់បាត់ អ្នកស្រុកនិយាយថាគាត់សំណាងអាក្រក់។ បន្ទាប់មកទៀតប្រហែលមួយអាទិត្យ សេះគាត់ត្រលប់ មកផ្ទះវិញព្រមទាំងនាំសេះដទៃទៀតបួនប្រាំក្បាលមក ជាមួយផង អ្នកស្រុកនិយាយថាគាត់ពិតជាសំណាង ល្អណាស់។ សំណាងល្អ សំណាងអាក្រក់តាមពិតគឺជាព្រិត្តិការណ៍ កើតឡើងបន្តបន្ទាប់គ្នាតាមធម្មតារបស់វាប៉ុណ្ណោះ។ ខ្ញុំជឿថាមនុស្សខិតខំកាន់តែខ្លាំង សំណាងកាន់តែមាន តស៊ូកាន់តែខ្លាំង សំណាងកាន់តែច្រើន៕ http://static3.depositphotos.com/1003878/176/i/950/depositphotos_1762773-Young-Man-and-Horse.jpg

Comments

daisysun
Ah, I like this Daoist story. :)