តើជាអាវុធជីវសាស្ត្រឬ?

C
chumsambo

ប៉ុន្មានថ្ងៃចុងក្រោយនៃការសាយភាយមេរោគ

"កូរូណា CORONA"មកនេះ ឃើញថាមានការ

ភ័យស្លន់ស្លោច្រើនចំំំំំណោមប្រជាជនកម្ពុជា។ 

គ្រប់សារពត៍មានក្នុងស្រុកទាំងអស់គ្មានរំលង

អំពីរឿងនេះទេ ក៍មានដែរអ្នកលក់ទំនិញឆ្លៀ

ឪកាសលក់ម៉ាសតំឡើងថ្លៃខ្ពស់មេឃ និងជន

បោកប្រាស់ក្នុងសាលាបឋមសិក្សាខ្លះបោកក្មេង

ឲ្យពាក់ខ្ទឹមចងខ្សែកុំឲ្យឆ្លងរោគ (ហួសចិត្ត)។

 

ពត៍មានក៍លេចលឺផងដែរពីប្រភពបរទេស

អំពីប្រភពនិងមូលហេតុនៃជំងឺ ហើយអ្វីដែល

បានការចាប់អារម្មណ៍ខ្លាំងនោះគឺការលើក

ឡើងរបស់អតីតភ្នាក់ងារចារកម្មអ៊ីស្ត្រាអែល

"​ ដានី សូហាម Dany Shoham ដែលស្រាវ

ជ្រាវអំពីអាវុធជីវាសាស្ត្រចិនលើកឡើងថា

ប្រភពនោះអាចចេញមកពីមន្ទីពិសោធន៍អាវុធ

ជីវសាស្ត្រនៅក្រុងនោះឯង Wuhan Institute of 

Virology. 

 

ដោយឡែកនៅចិនវិញមានការផ្សព្វផ្សាយ

ចចាមអារាមតាមបណ្តាញសង្គមថាមេរោគនេះ

ជាផែនការវាយប្រហាររបស់អាមេរិកលើចិន។

តើមេរោគនេះកើតដោយឯកឯងឬត្រូវគេបង្កើត?

តើវាធ្លាយចេញពីមន្ទីរពិសោធន៍ដោយធ្វេសប្រហែស

ឬដោយមនុស្សមានចេតនាធ្វើឲ្យធ្លាយចេញ?

Comments