សិរី៣ប្រការ

C
https://1.bp.blogspot.com/-S8KnkG_Lx9o/WOznePf9UiI/AAAAAAAAENQ/ASDr0q2JCPIqO7b-tLMh1qJabOibo5SgQCLcB/s640/12961698_972041666205056_9159803531234617579_n.jpg ពិធីបុណ្យចូលឆ្នាំ ទើបតែបានកន្លងផុតទៅថ្មីៗ ពិធីបុណ្យចូលឆ្នាំក៏ជាការ អប់រំដល់ប្រជាជនទូទាំងប្រទេស អំពីសិរី៣ប្រការ ដែលដូនតាខ្មែរ បានតាក់តែងជារឿងកបិលមហាព្រហ្មមក និទានប្រាប់ដល់កូនចៅឲ្យចេះចាំចំណាំជាក់ ដើម្បីទទួលបានសិរីសួស្តី ក្តីសុខ សុភមង្គល ពេញមួយឆ្នាំ។ ## សិរីទី១ ពេលព្រឹក នៅលើមុខ វាចាសុចរិត ដើម្បីបានសិរីសួស្តី មិនមែនគ្រាន់តែយកទឹកទៅលុបមុខ នាំឲ្យមានសិរីសួស្តីនោះទេ ដូនតាចង់ប្រាប់ដល់កូនចៅ ឲ្យចេះយកទឹកទៅជំរះភាពកខ្វក់ដែលចេញពីមាត់របស់យើងម្នាក់ៗ ដែលហៅថា វាចាសុចរិត។ គឺការពោលនូវពាក្យល្អ ពាក្យគួរជាទីសណ្តាប់។ តើយើងបានសេចក្តីសុខឯណា បើយើងទៅជួបនរណាគេម្នាក់ ហើយប្រើពាក្យមុសា ជេរប្រទិច ដាក់បណ្តារជាដើម នោះហើយដែលជាន័យពិតនៃសិរីពេលព្រឹក។ ## សិរីទី២ ពេលថ្ងៃ នៅលើទ្រូង មនោសុចរិត ដើម្បីបានសិរីសួស្តី មិនមែនគ្រាន់តែយកទឹកទៅលាងដើមទ្រូង នាំឲ្យមានក្តីសុខនោះទេ ក្តីសុខផ្លូវចិត្តគឺនៅខាងក្នុង ប្រសិនបើបុគ្គលម្នាក់ពោរពេញទៅដោយភ្លើងកំហឹង រាគៈ ទោសៈ មោហៈ តើគ្រាន់តែទឹកមួយផ្ទិលខាងក្រៅ ធ្វើម្តេចនឹងអាចរំលត់នូវភ្លើងកិលេស និង ភ្លើងទុក្ខនោះទៅ។ ដើម្បីរំលត់ភ្លើងកិលេស និង ភ្លើងទុក្ខ គឺមានតែទឹកខាងក្នុង គឺទឹកចិត្ត មេត្តា ករុណា មុទិតា និង ឧបេក្ខា ប៉ុណ្ណោះដែលអាចរំលត់ភ្លើងនោះបាន នេះជាន័យចំនៃសិរីពេលថ្ងៃ គឺ មនោសុចរិត។ ## សិរីទី៣ ពេលយប់ នៅចុងជើង កាយសុចរិត ដើម្បីបានសិរីសួស្តី មិនមែនគ្រាន់តែយកទឹកទៅលាងជើង បានមានក្តីសុខឡើយ ដូនតាចង់ប្រាប់ឲ្យយើង ចេះប្រកប់ការងារដោយសុចរិត ត្រឹមត្រូវ ដើម្បីប្រើកម្លាំងកាយ កម្លាំងប្រាជ្ញារបស់យើងម្នាក់ៗ ជៀសជៀងទៅ ឆក់ទ្រព្យ ទៅ ចង់បានរបស់អ្នកដទៃ។ នោះជាន័យពិតន័យសិរីពេលយប់ គឺ កាយសុចរិត។ រៀបរៀងដោយ @Cryptopreneur

Comments