សម្លឹងមើលតួលេខ

នៅចុងខែមិថុនានេះ នឹងមានក្រុមហ៊ុនលុយអេឡិចត្រូនិចមួយទៀត ដែលនឹងមកសម្ភោធនៅប្រទេសកម្ពុជា បើសម្លឹងមើលពីខ្សែវីដេអូផ្សាយពាណិជ្ជកម្ម និង ឈ្មោះរបស់ក្រុមហ៊ុនយើងសង្កេតឃើញថា ក្រុមហ៊ុននេះពិតជាធំអស្ចារ្យណាស់ ហើយបានប្រារព្ធនៅសណ្ឋាគារលំដាប់នៃប្រទេសកម្ពុជាទៀត។
ជាទូទៅក្រុមហ៊ុនដែលមកសម្ភោធ នៅប្រទេសកម្ពុជាតែងតែជ្រើសរើសសណ្ឋាគារ Sokha ឬ Sofitel ដែលជាសណ្ឋាគារលំដាប់ ហើយឈ្មោះរបស់គេគឺ ASIA FINTECH។

តែប្រសិនបើយើងក្រឡេកទៅមើល នៅលើChannel Youtube របស់ក្រុមហ៊ុនមួយនេះ គឺមានអ្នក Subscribe តែ១០នាក់ប៉ុណ្ណោះ នោះមានន័យថា នេះគឺជាក្រុមហ៊ុនថ្មីស្រឡាងមួយដែលទើបនឹងបង្កើត ហើយមិនទាន់មានមូលដ្ឋាននៅកន្លែងណាមួយនៅឡើយទេ បើទោះបីជាវីដេអូទីមួយមានមនុស្សជាច្រើនបានចូលមើល ដោយការបង់លុយផ្សាយពាណិជ្ជកម្មឲ្យមានចំនួន View កើនឡើងច្រើនក៏ដោយ។
កុំសម្លឹងមើលការឃោសនា ចូរសម្លឹងមើលតួលេខ
@Cryptopreneur

