ដើរលើភ្លើងបញ្ជាក់ពីភាពក្លាហាន ដើរក្រោមទឹកដើម្បីបញ្ជាក់ពីទំនួលខុសត្រូវ
https://s.abcnews.com/images/US/raining-on-the-streets-gty-mem-171019_16x9_992.jpg
"The mind project" បានបង្វឹកមនុស្សឲ្យចេះដើរលើភ្លើង ដើម្បីឲ្យសេចក្តីក្លាហានក្នុងខ្លួនរបស់យើងភ្ញាក់ឡើង ដើរលើភ្លើងយើងមិនខ្លាចផង គ្រាន់តែធ្វើរឿងផ្សេងមានអ្វីត្រូវខ្លាច។ តើយើងហ៊ានដើរលើភ្លើងដែរឬទេ ហ៊ានឬមិនហ៊ាន ជាសំនួរមួយសាមញ្ញ តែសេចក្តីក្លាហានដែលបានកប់ទុកនៅក្នុងខ្លួនមនុស្សទើបជាកម្លាំងថាមពលពិត ដែលបានដេកលក់ ឲ្យរងចាំការដាសឲ្យក្រើកឡើង នៅពេលដែលយើងសម្រេចចិត្តដើរកាត់ភ្លើងនោះពិតមែន។
https://bloginnovative.files.wordpress.com/2014/01/walking-on-fire.jpg
ថ្ងៃនេះភ្លៀងខ្លាំងណាស់ ក៏ប៉ុន្តែមានការងារមួយដែលខ្ញុំបានសន្យាថានឹងធ្វើវា គឺការណាត់ជួបគ្នាមួយ។ ប្រទេសកម្ពុជាមាន២រដូវធំៗ រដូវក្តៅ និង រដូវភ្លៀង នោះមានន័យថា អ្នកដែលរស់នៅក្នុងទឹកដីកម្ពុជា ច្បាស់ជាធ្លាប់ជួបអាកាសធាតុក្តៅខ្លាំងនៅខែចែត្រ និង ភ្លៀងខ្លាំងនៅខែវស្សា។ កាលពីក្មេងឲ្យតែរៀបចេញទៅរៀន ហើយភ្លៀងធ្លាក់ ពេលខ្លះភ្លៀងខ្លាំង គឺខ្ញុំមិនទៅសាលាទេ។ រហូតដល់ថ្ងៃមួយ គ្រូបានសួរខ្ញុំថាម្សិលមិញហេតុអ្វីបានជាមិនមករៀន? កាលណោះខ្ញុំនៅអាយុជាង១០ឆ្នាំប៉ុណ្ណោះ ខ្ញុំឆ្លើយថាដោយសារភ្លៀង ដោយសារភ្លៀង។
លោកគ្រូម្នាក់នោះបាននិយាយត្រឡប់មកវិញថា ចុះបើភ្លៀងរាល់ថ្ងៃ តើកូនមិនមករៀនរាល់ថ្ងៃមែនទេ? សំនួរមួយឃ្លានេះ បានចាក់ដោតបេះដូងរបស់ខ្ញុំឲ្យភ្ញាក់ ហើយភាពទទួលខុសត្រូវរបស់ខ្ញុំបានកើតឡើង។ ប្រទេសកម្ពុជាមានរដូវវស្សា នោះមានន័យថា នឹងមានពេលណាមួយនោះមានភ្លៀងធ្លាក់ ចុះបើភ្លៀងធ្លាក់ យើងសម្រេចចិត្តឈប់ទៅរៀន ឈប់ទៅធ្វើការ ឈប់ទៅប្រជុំ ឈប់ទៅជប់លៀង ខកខានការណាត់ជួប នោះមានន័យថា យើងខ្លាចភ្លៀង ភ្លៀងជាឧបសគ្គមួយដ៏ធំ ដែលរារាំងយើងមិនឲ្យទៅធ្វើរឿងសំខាន់មួយ។ ចាប់ពីពេលនោះមក ខ្ញុំមិនដែលខ្លាចភ្លៀងឡើយ បើទោះបីជាភ្លៀងនោះខ្លាំងបាក់មេឃក៏ដោយ។
https://www.hindustantimes.com/rf/image_size_960x540/HT/p2/2017/08/29/Pictures/_c1be15d2-8c8b-11e7-af36-115e347150c8.jpeg
យើងបញ្ឈប់សកម្មភាពគ្រប់បែបយ៉ាងដោយសារភ្លៀង ហើយមូលហេតុធំគឺយើងខ្លាចទទឹក។ ដើម្បីដោះស្រាយបញ្ហាដ៏តូចមួយនេះ ដែលធ្វើឲ្យខកការងារធំគឺសាមញ្ញបំផុត គ្រាន់តែពាក់អាវភ្លៀងជាការស្រេច។ មានអាវភ្លៀងហើយ ទោះបីជាភ្លៀងយ៉ាងណាក៏មិនខ្លាចដែរ អាវភ្លៀងមានច្រើនប្រភេទ ខ្លះពាក់ទៅនៅតែទទឹក តែមានអាវភ្លៀងខ្លះគឺការពារការទទឹកបានយ៉ាងល្អ។
https://static.my.ge/mymarket/photos/large/0615/10814747_1.jpg?v=1
ថ្ងៃនេះខ្ញុំបានណាត់ជួប ស្ថាបនិកសេរី @Daisysun និង @Jokerswild ហើយភ្លៀងធ្លាក់យ៉ាងខ្លាំង១៥នាទីមុនពេលណាត់ជួប ព្រមទាំងមានរន្ទះបាញ់ទៀត។ តើខ្ញុំត្រូវធ្វើដូចម្តេច?
តើខ្ញុំត្រូវទូរស័ព្ទទៅប្រាប់ពួកគាត់ថា ភ្លៀងខ្លាំងហើយ ខ្ញុំមិនអាចទៅបានទេ សុំលើកជួបថ្ងៃក្រោយឬយ៉ាងណា? ចូររំលឹកអំពីសម្តីលោកគ្រូដែលនិយាយថា បើភ្លៀងរាល់ថ្ងៃតើកូននឹងមិនមករៀនរាល់ថ្ងៃមែនទេ? ភ្លៀងមិនមែនជាឧបសគ្គឡើយប្រសិនបើយើងហ៊ានដើរក្រោមភ្លៀង។
ខ្ញុំបានចេញដំណើរទៅធម្មតា ទៅដល់កន្លែងណាត់ជួបរងចាំស្ថានិកតាមការសន្យា ខ្ញុំបានបំពេញនូវទំនួលខុសត្រូវក្នុងការសន្យារបស់ខ្ញុំដោយជោគជ័យ។ សំនួរសួរថា តើស្ថានិកសេរី នឹងសម្រេចចិត្តមកទេ ឬ ក៏ភ្លេចការណាត់ជួបនេះហើយ? មនុស្សមានទំនួលខុសត្រូវនឹងមិនបំភ្លេចការណាត់ជួប ឬ ដោយសារឧបសគ្គបន្តិចបន្តួចនោះឡើយ ហើយក៏មិនចាំបាច់មានអ្នកដាសតឿនថាដល់ថ្ងៃណាត់ជួបដែរ។
ពេលវេលាណាត់ជួបបានមកដល់ ស្ថាបនិកសេរីទាំងពីរនាក់បានមកដល់ គោរពតាមសន្យា មកដល់ត្រឹមម៉ោងពេលដែលបានណាត់ជួបមិនយឺតមិនលឿន គឺតាមការកំណត់ នេះហើយដែលហៅថា ទំនួលខុសត្រូវ ដែលជាគុណតម្លៃមួយរបស់មនុស្ស។
រៀបរៀងដោយ @Cryptopreneur

