ភ្ញាក់ពីដំណេក Awaken
https://www.goalcast.com/wp-content/uploads/2017/07/awaken-fire-within.jpg
ភ្ញាក់ពីដំណេក ជាដំណាក់កាលដំបូងនៃការចាប់ផ្តើមរឿងល្អៗ មានប្រយោជន៍សម្រាប់ខ្លួនឯង សម្រាប់គ្រួសារ សម្រាប់សង្គម សម្រាប់មនុស្សជុំវិញខ្លួន។
ខ្ជិលច្រអូសរាប់ឆ្នាំ ទើបតែភ្ញាក់ថា បានខាតប្រយោជន៍ជាច្រើន។
កើតទុក្ខរាប់ឆ្នាំ ទើបតែភ្ញាក់ថា កម្លាំងចិត្តបានចុះទ្រុឌទ្រោម ចង្វាក់បេះដូងបានចុះខ្សត់ខ្សោយ។
បរិភោគអាហារពុំមានផារសុខភាពរាប់ឆ្នាំ ទើបតែភ្ញាក់ថា រាងកាយមិនរឹងមាំ ជំងឺកើតឡើងជាប្រចាំ។
ស្រូបយកចំណេះវិជ្ជារាប់ឆ្នាំ ទើបតែភ្ញាក់ថា ចំណេះនេះគ្មានប្រយោជន៍ ចំណេះនេះទើបមានប្រយោជន៍។
រាប់អានបុគ្គលនេះរាប់ឆ្នាំ ទើបតែភ្ញាក់ថា បុគ្គលនេះដឹកនាំទៅរកភាពលិចលង់ បុគ្គលនោះដឹកនាំទៅរកភាពភ្លឺស្វាង។
https://pre00.deviantart.net/5856/th/pre/f/2014/084/9/8/smaug___screenshot_by_twilight_nexus-d7bncqr.jpg
ភ្ញាក់ពីដំណេក ជាពេលវេលាដ៏រំភើបមួយ តែគ្រប់យ៉ាងវាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ បើបានភ្ញាក់ហើយសូមជួយដាស់អ្នកដែលកំពុងលង់លក់ក្នុងសុបិនដ៏វែងឆ្ងាយ ឲ្យស្គាល់រសនៃការភ្ញាក់ពីដំណេកផង។
@Cryptopreneur

