បំបួសនាគ Becomes Nagara (Dragon)
http://khmeread.com/images/1800/large/%282.%29.jpg?1450544002
នាគ ( គុ. ឬ ន. ) ប្រសើរ, ចម្បង, បរិសុទ្ធ ។ ព្រះសព្វញ្ញុពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្តទាំងអស់ហៅថា នាគ ព្រោះលោកលះលែងធ្វើបាបដោយដាច់ខាតហើយ ។ អនាគាមិបុគ្គល ក៏ហៅថា នាគ ព្រោះលោកលែងអន្ទោលវិលត្រឡប់មកកើតក្នុងលោកនេះទៀតហើយ ។ អរិយបុគ្គលដែលបានសម្រេចស្រោតានិងសកិទាគា ក៏ហៅថា នាគ ព្រោះលោកខ្ពើមខ្លាចរអាចំពោះអំពើអាក្រក់ពិតប្រាកដហើយ ។ បុគ្គលជាបុថុជ្ជនណាមួយ ដែលកើតមានសេចក្ដីអៀនខ្មាស ខ្លាចបាបខំប្រឹងប្រព្រឹត្តចៀសចាកទុច្ចរិត ក៏ហៅថា នាគ ។ កុលបុត្រដែលមានសេចក្ដីធុញទ្រាន់ចំពោះការនៅគ្រប់គ្រងផ្ទះ មានចិត្តជ្រះថ្លាចូលទៅសូមផ្នួសបួសសំណាក់ក្នុងព្រះពុទ្ធសាសនា ក៏ហៅថា នាគ ព្រោះអ្នកនោះផ្គងគំនិតបម្រុងនឹងប្រព្រឹត្តព្រហ្មចរិយធម៌សម្រាប់បព្វជិត ។ ដំរីដែលមានរូបរាងស័ក្តិសមប្រសើរក៏ហៅថា នាគ ។ ពស់ដែលមានអានុភាពចម្បង ក៏ហៅថា នាគ ។ ដើមខ្ទឹង, សំណ ក៏ហៅថា នាគ ។ល។
បំបួសនាគ បួសឲ្យក្លាយជានាគ បួសឲ្យក្លាយជាបុគ្គលដែលមានគុណធម៌ ចេះស្គាល់គុណ ចេះស្គាល់ទោស ចេះគោរពបុគ្គលដែលគួរគោរព មានព្រហ្មចរិយាធម៌នៅក្នុងខ្លួន។
បំបួសនាគ រៀនអំពីអក្ខរាក្រមនាគ ន មោ ពុ ទ្ធា យ ក ខ គ ឃ ង។
គុណម្តាយ ធាតុទឹក ១២
គុណឪពុក ធាតុដី ២១
គុណព្រះមហាក្សត្រ ធាតុភ្លើង ៦
គុណញាតិ ធាតុខ្យល់ ៧
គុណគ្រូ ធាតុអាកាស ១០
ចុចត្រង់នេះដើម្បីស្វែងយល់បន្ថែមអំពី [គុណនៃការបំបួសនាគ](https://km.wikipedia.org/wiki/%E1%9E%93%E1%9E%98%E1%9F%84%E1%9E%96%E1%9E%BB%E1%9E%91%E1%9F%92%E1%9E%92%E1%9E%B6%E1%9E%99)
រៀបរៀងដោយ @Cryptopreneur

