អ្វីទៅជា Blockchain និង Cryptocurrency?
អ្វីទៅជា Cryptocurrency និង Blockchain?
http://www.mhlnews.com/sites/mhlnews.com/files/styles/article_featured_standard/public/blockchain_0.gif?itok=PyXp3cWH
Blockchain មកពីពាក្យ Block + Chain ប្រែថាខ្សែសង្វាក់ប្លុកឆេន គឺជាការតភ្ជាប់គ្នានៃBlock ដោយប្រើបច្ចេកវិទ្យា Cryptography។ រាល់Block និមួយៗអាចផ្ទុកប្រតិបត្តិការទូទាត់លុយ ដែលហៅថា Transaction។ ឧទាហរណ៍ bitcoin ប្លុកឆេនមួយblockមានទំហំ1MB អាចផ្ទុកបានប្រហែល២០០០ប្រតិបត្តការ។
Blockchain អាចហៅម្យ៉ាងទៀតថាជា Distributed Ledger Technology (DLT) ដែលជាបច្ចេកវិទ្យាដែលអាចផ្ទុកទិន្នន័យនៅកុំព្យូទ័រច្រើនជុំវិញពិភពលោក ដែលខុសអំពីប្រព័ន្ធទិន្នន័យសព្វថ្ងៃ ដែលយើងហៅថា Database។ យើងអាចនិយាយបានថា Blockchain គឺជា Distributed Database (Distributed Ledger) ប្រើប្រាស់បច្ចេកវិទ្យាសំខាន់ៗរួមមាន:
1. Cryptography
2. Public Distribtued Ledger
3. Peer to Peer Network
ដែលធ្វើឲ្យការរក្សាទិន្នន័យមានសុវត្ថិភាពខ្ពស់ពីការវាយប្រហារពី Hacker ដូចជា DDOS Attack មានល្បឿនលឿន អស់សេវាតិច ងាយស្រួលប្រើប្រាស់ តែក៏ទាមទារឲ្យអ្នកប្រើប្រាស់យល់ដឹងមួយចំនួនពីបច្ចេកវិទ្យាថ្មីមួយនេះ។
Blockchain ជាបច្ចេកវិទ្យាដែលនៅពីក្រោយកាក់អេឡិចត្រូនិច ដែលយើងហៅថា Electronic coin, Digital Coin, Digital Currency ជាដើម។ ដោយសារតែកាក់នេះប្រើប្រាស់បច្ចេកវិទ្យា Cryptography ទើបយើងហៅវាថាកាក់គ្រីពតូ ឬ លុយគ្រីពតូ Cryptocurrency។
គួរបញ្ជាក់ផងដែរថា បច្ចេកវិទ្យាBlockchain មិនត្រឹមតែអាចប្រើប្រាស់ក្នុងវិស័យហិរញ្ញវត្ថុប៉ុណ្ណោះទេ ដោយសារតែវាជាប្រព័ន្ធទិន្នន័យវិមជ្ឈការ (Decentralized Database or Distributed Ledger) យើងអាចយកបច្ចេកវិទ្យាមួយនេះទៅ បម្រើក្នុងវិស័យអ្វីក៏បានទៅតាម គំនិតច្នៃប្រឌិតរបស់យើងម្នាក់ៗ។
រៀបរៀងដោយ Cryptopreneur

