រឿងពងមាន់បែក Broken Egg

C
https://c1.staticflickr.com/9/8229/8592887346_1d7824eeb4_b.jpg មានកសិករ២នាក់ចិញ្ចឹមមាន់ដូចគ្នា កសិករទី១ បានចុះទៅប្រមូលពងមាន់ ស្រាប់តែឃើញពងមាន់របស់គាត់មួយចំនួនបានបែក ក៏ប៉ុន្តែគាត់មិនបានគិតច្រើនទេ គឺគាត់បានប្រមូលពងមាន់ដែលសេសសល់ ហើយនឹងខំរកវិធីសាស្រ្ត ដើម្បីឲ្យថ្ងៃស្អែក មាន់របស់គាត់អាចពងបានច្រើនជាងថ្ងៃនេះ ហើយកុំឲ្យបែកទៀត។ កសិករទី២ បានចុះទៅប្រមូលពងមាន់ដូចគ្នា ហើយបានឃើញពងមាន់របស់គាត់មួយចំនួនបានបែក គាត់បានកើតទុក្ខជាខ្លាំង ហើយបានគិតថា​ ប្រសិនបើពងមាន់នេះមិនបែកទេ អាចយកវាទៅភ្ញាស់ឲ្យកើតជាកូនមាន់ នៅពេលដែលកូនមាន់នោះធំឡើង វានឹងបង្កើតបានជាពងមាន់ផ្សេងទៀត ហើយនៅពេលដែលមាន់ទាំងអស់ មានពងច្រើនទៀត យើងនឹងអាចបង្កើតបានជាកសិដ្ឋានចិញ្ចឹមមាន់មួយដ៏ធំ ហើយជីវភាពរបស់យើងនឹងធូរធារ។ កសិករទី២ កាន់តែគិត កាន់តែសោកស្តាយ នូវពងមាន់ដែលបានបែកនៅថ្ងៃនេះ ហើយអង្គុយតូចចិត្ត សោកស្តាយ មានវិប្បដិសារី មិននិយាយស្តី មិនញ៉ាំបាយ ហើយស្អែកឡើងគាត់ក៏ឈឺគ្មានកម្លាំងទៅរើសពងមាន់ទៀត។ តើយើងគួរយកតម្រាប់តាមកសិករទី១ ឬ កសិករទី២? វិបត្តិដែលបានកើតឡើងហើយ មិនចាំបាច់យកវាមកគិត នាំតែកើតទុក្ខនោះទេ អ្វីដែលសំខាន់ថាតើ យើងនឹងធ្វើយ៉ាងណាដើម្បីឲ្យថ្ងៃស្អែករបស់យើងមានរស្មីជាងថ្ងៃនេះ។ @Cryptopreneur

Comments