ច្រឡំបំណុលថាជាទ្រព្យ Confuse debt with wealth
http://norphealey.info/wp-content/uploads/2018/01/debt-700x467.jpg
នៅពេលមានលុយ ខ្ញុំច្រឡំទិញទូរស័ព្ទ គិតថាខ្ញុំមានទ្រព្យហឺហា តែវាជាបំណុលដែលខ្ញុំត្រូវកោសកាតដាក់លុយឲ្យវារាល់សប្តាហ៍។ ខ្ញុំច្រឡំទិញឡាន គិតថាខ្ញុំមានទ្រព្យហឺហា តែវាជាបំណុលដែលខ្ញុំត្រូវចាក់សាំង ជួសជុល ប្តូរប្រេង បង់ថ្លៃចំណត។ ខ្ញុំទិញម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីននេះ ម៉ាស៊ីននោះពេញផ្ទះ គិតថាជាទ្រព្យ តែវាជាបំណុលដែលខ្ញុំត្រូវបង់ថ្លៃអគ្គីសនីរាល់ខែ។
ដោយសារតែខ្ញុំច្រឡំបំណុលថាជាទ្រព្យ ទើបខ្ញុំមិនអាចងើបមុខផុតពីភាពក្រីក្រសោះ។
@Cryptopreneur

