ការវាយតម្លៃថ្នាក់ទី៥

C
https://1.bp.blogspot.com/-mcwdDEnwIu4/WSNVTQFcmEI/AAAAAAAALBs/rhnxnOqMf6c6BSgsE4XtSPBT4vyWJoO0gCLcB/s1600/345___big-grin-rosy-cheeks-emoji.png មិត្តអ្នកអានបានយល់ដឹងពីការវាយតម្លៃ៤ថ្នាក់រួចមកហើយ ការវាយតម្លៃ គឺជាការឲ្យពិន្ទុ ឬ ឲ្យតម្លៃ ទៅលើស្នាដៃ ទេពកោសល្យ សមត្ថភាព របស់បេក្ខជន បេក្ខនារី ដែលចូលរួមប្រកួតលើវិញ្ញាសាអ្វីមួយ មិនថា ដាក់ពាក្យសុំចូលបម្រើការងារ ប្រកួតច្រៀង ប្រកួតរាំ ឬ ប្រលងយកចំណាត់ថ្នាក់នៅក្នុងសាលាក៏ដោយ។ ការវាយតម្លៃដ៏ល្អមួយ អ្នកវាយតម្លៃត្រូវ តាក់តែងជាលក្ខន្តិកៈនៃការប្រកួត ប៉ារ៉ែមពិន្ទុ រយៈពេលនៃការត្រៀមលក្ខណៈក្នុងការប្រកួតជាពិសេសនោះ គឺការពន្យល់ណែនាំ អំពីលក្ខន្តិកៈឲ្យបានលម្អិត ដើម្បីកុំឲ្យមានមន្ទិលសង្ស័យ ជាពិសេសគឺបានដឹកនាំបង្ហាត់បង្រៀនបន្ថែម អំពីជំនាញក្នុងការប្រកួត ហើយអនុញ្ញាត្តិឲ្យមានការសាកល្បង មុននឹងការប្រកួតផ្លូវការបានមកដល់ ដែលនេះជាការវាយតម្លៃប្រកបដោយមាតុដ្ឋានច្បាស់លាស់ ដែលធ្វើឲ្យបេក្ខភាពចូលរួមប្រកួត ស្ម័គ្រឈ្នះ និង ស្ម័គ្រចាញ់ដោយអស់ចិត្ត។ យើងអាចលើកយកការប្រកួតកម្មវិធី The Voice យកមកនិយាយ ឬ ជាការប្រកួតគំនិតអាជីវកម្មរបស់ក្រុម Startups នានា ដែលមានវគ្គណែនាំ វគ្គជម្រុះ វគ្គបង្វឹកបង្ហាត់បង្ហាញ និង វគ្គប្រកួតផ្តាច់ព្រ័ត្រជាដើម។ សង្ឃឹមថាមេរៀនទាំង៥នៃការវាយតម្លៃនេះ អាចឲ្យអ្នកដែលស្ថិតក្នុងតួនាទីនៃការវាយតម្លៃបេក្ខភាពណាមួយ បានកើនចំណេះ កើនបញ្ញា ក្នុងការវាយតម្លៃប្រកបដោយ តម្លាភាព សុក្រិត្យភាព យុត្តិធម៌ និង ទំនុកចិត្តខ្ពស់ពីបេក្ខភាពទាំងឡាយ។ @Cryptopreneur

Comments