ខ្ញុំបាត់សោរសំងាត់ I lost my PASSWORD :'(

សមាជិកសេរីទាំងអស់ ត្រូវប្រុងប្រយ័ត្នអំពីសោរសំងាត់របស់ខ្លួន ពីព្រោះប្រសិនបើសោរសំងាត់នោះបាត់ដោយប្រការណាមួយ សេរីមិនអាចជួយយកសោរសំងាត់នោះមកឲ្យបងប្អូនវិញទេ។
ជាងនេះទៅទៀត ប្រសិនបើបងប្អូនមានកាក់សេរីច្រើន ឧទាហរណ៍ ១សែនកាក់ ហើយតម្លៃសេរីកើនឡើងដល់ទៅ១ដុល្លារ នោះមានន័យថា បងប្អូននឹងបាត់លុយ១សែនដុល្លារនោះហើយ សំរាប់សហគមន៍ទាំងមូលមានការត្រេកអរពីព្រោះនៅពេលដែលមានមនុស្សបាត់កាក់ច្រើន ចំនួនកាក់នៅលើទីផ្សារមានតិច តម្លៃកាក់នឹងឡើងថ្លៃ ក៏ប៉ុន្តែសម្រាប់អ្នកបាត់កាក់វិញគឺយំលែងចេញ ហេតុដូច្នេះ ការរៀនពីវិធីថែរក្សាគណនី និង សោរសំងាត់របស់ខ្លួនជាកត្តាចាំបាច់បំផុត។
សូមអានពីវិធីសាស្រ្តការពារសោរសំងាត់ដោយ [ចុចត្រង់នេះ](https://serey.io/serey/@cryptopreneur/safeguard-your-master-key)
រៀបរៀងដោយ @Cryptopreneur

