ការវិនិយោគ Investment

C
https://vasishtachary.com/wp-content/uploads/2017/11/how-to-get-20-percent-roi-from-property-investment-1920x1037.jpg យោងតាមការបង្រៀនពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការធ្វើការឲ្យអ្នកដទៃ ដែលយកពេលវេលាទៅប្តូរជាមួយលុយ គឺមិនបានផ្តល់សេរីភាពផ្នែកហិរញ្ញវត្ថុឲ្យយើងឡើយ ពីព្រោះទ្រព្យរបស់យើងគឺអាស្រ័យនឹងពេលវេលា។ ## ដើម្បីមានសេរីភាពផ្នែកហិរញ្ញវត្ថុមានវិធីសាស្រ្តច្រើន វិធីសាស្រ្តដែលមនុស្សប្រើច្រើនជាងគេគឺ បង្កើតអាជីវកម្មខ្លួនឯង ហើយពង្រីកអាជីវកម្មនោះ វិនិយោគលើអចលនទ្រព្យ វិនិយោគលើបណ្ណភាគហ៊ុន សព្វថ្ងៃគឺវិនិយោគលើលុយអេឡិចត្រូនិច ## គ្រប់ការវិនិយោគមានហានិភ័យ បង្កើតអាជីវកម្មគ្មានទីផ្សារ ហានិភ័យ ទិញផ្ទះ ទិញដី គ្មានប្លង់រឹង លក់មិនចេញ ហានិភ័យ ទិញបណ្ណភាគហ៊ុន បណ្ណភាគហ៊ុនធ្លាក់ចុះ ហានិភ័យ ទិញលុយអេឡិចត្រូនិចប៉ះក្រុមហ៊ុនបោក ហានិភ័យ ប្រសិនបើមនុស្សស្គាល់ការវិនិយោគច្បាស់ មនុស្សនឹងដឹងថា ហានិភ័យគឺជាដៃគូនៃការវិនិយោគ។ រាល់ការវិនិយោគទាំងអស់ផ្សាភ្ជាប់ជាមួយហានិភ័យ។ អ្នកស្គាល់និងចេះគ្រប់គ្រងហានិភ័យឈ្នះល្បែងវិនិយោគ អ្នកមិនស្គាល់និងមិនចេះគ្រប់គ្រងហានិភ័យចាញ់ល្បែងវិនិយោគ។ ឈ្នះល្បែងវិនិយោគ ក្លាយជាមហាសេដ្ឋី ចាញ់ល្បែងវិនិយោគ អាចបាត់បង់ទ្រព្យផ្ទាល់ខ្លួន ហើយបើមិនចេះគិតអាចជំពាក់បំណុលគេទៀត មូលហេតុនេះហើយ មិនមែនគ្រប់គ្នាសុទ្ធតែជាអ្នកវិនិយោគវៃឆ្លាតនោះឡើយ អ្នកស្រឡាញ់តែលុយ ចង់បានតែផលចំណេញ អាចក្លាយជាជនរងគ្រោះក្នុងល្បែងវិនិយោគមួយនេះ។ គ្មាននរណាម្នាក់កើតមកចេះលេងល្បែងមួយនេះឡើយ តែបទពិសោធន៍និងបង្រៀនពួកគេឲ្យកាន់តែខ្លាំង កាន់តែរឹងមាំ កាន់តែឆ្លាត កាន់តែមានយុទ្ធសាស្រ្តក្នុងការលេងល្បែងមួយនេះ ដោយមិនភ័យខ្លាចពីហានិភ័យ។ ## តើគួរចាប់ផ្តើមពីកន្លែងណា? ចាប់ផ្តើមពីកន្លែងដែលអ្នក មានទំនុកចិត្តលើខ្លួនឯងខ្ពស់ ចាប់ផ្តើមតូច បរាជ័យឲ្យរហ័ស ដើម្បីស្គាល់ផ្លូវជោគជ័យ មិនបោះបង់ គឺបន្តដើរទៅមុខជានិច្ច ជម្រើសជាតិទាត់បាល់ពិភពលោក ទាត់បាល់រាប់លាន រាប់កោដិដង អ្នកពូកែនិពន្ធ សរសេរអត្ថបទរាប់លាន រាប់កោដិដង អ្នកពូកែធ្វើបទបង្ហាញ ធ្វើបទបង្ហាញរាប់លាន រាប់កោដិដង មិនមែនបាននៃថាពួកគាត់ពូកែនោះទេ គឺពួកគាត់បានឆ្លងកាត់អ្វីដែលមនុស្សគ្រប់គ្នាមិនទាន់បានឆ្លងកាត់រួចអស់ហើយ ដូចជាមិនចេះបណ្តើរបាល់ ជាន់បាល់ដួល ទាត់បាល់ខុស និពន្ធដោយគ្មានគំនិត និពន្ធខុសអក្ខរាវិរុទ្ធ និពន្ធគ្មានមនោសញ្ចេតនានិងខ្លឹមសារ និយាយគ្មានលំដាប់លំដោយ និយាយខ្សោយ និយាយភ្លេចភ្លាំងមិនដឹងចង់និយាយពីអ្វី។ ជោគជ័យ គ្រាន់តែជាលទ្ធផលចុងក្រោយនៃដំណើរដ៏វែងឆ្ងាយដែលយើងធ្លាប់ដើររួចមកហើយប៉ុណ្ណោះ។ បើមិនចាប់ផ្តើមដើរមួយជំហាននៅថ្ងៃនេះ ថ្ងៃណាទើបស្គាល់ជំហានទីមួយលាន មួយកោដិបាន។ រៀបរៀងដោយ @Cryptopreneur

Comments

sarith71
ចេះមកពីរៀន​ មានមកពីរក😀
bongklar
អានមុនចូលគេង ពិតជាល្អណាស់