
តើបណ្តាញសង្គមសេរី បានធ្វើការជ្រើសរើស ឬ សម្រេចចិត្តល្អបែបណាខ្លះ ដែលពិសេសជាងក្រុមហ៊ុនប្លុកឆេនដទៃទៀតនៅបរទេស ក៏ដូចជានៅស្រុកខ្មែរ?
## រូបមន្តទំនុកចិត្ត Consensus Algorithm
សេរីបានប្រើប្រាស់រូបមន្តទំនុកចិត្ត Delegate Proof of Stake ដែលអាចឲ្យប្លុកឆេនសេរីធ្វើការបានលឿន ជាងប្លុកឆេនដទៃ ដែលនៅកំពុងប្រើប្រាស់រូបមន្តទំនុកចិត្ត Proof of work ឬ Proof of stake។
## ផ្តោតលើវិមជ្ឈការ Decentralize Approach
គេហទំព័រប្តូរលុយសេរី គឺមិនប្រើការគ្រប់គ្រងបែបមជ្ឈមណ្ឌលកណ្តាល ដែលងាយទទួលរងការវាយប្រហារឡើយ គឺសេរីបានចាប់ផ្តើមដោយការបង្កើតគេហទំព័រប្តូរលុយបែបវិមជ្ឈការតែម្តងគឺ Serey Decentralize Exchange
ការសម្រេចចិត្ត និង ការជ្រើសរើស២ធំៗនេះ ដែលធ្វើឲ្យសេរី ជាក្រុមហ៊ុនដែលប្រើប្រាស់បច្ចេកវិទ្យាឈានមុខគេមុនក្រុមហ៊ុនប្លុកឆេនដទៃទៀត ប្រៀបដូចជាបានដើរមុន២ជំហានយ៉ាងវែង។
@Cryptopreneur