SEREY QR Code

C
![qr.png](https://serey.io/imageupload_data/04ddde5f071bdc2ef7f2e921722f804fc8af9623) តើអ្នកដឹងទេថា អ្នកអាចស្វែងរក QR Code នៃសោរសំងាត់ទាំងឡាយនៅក្នុងគណនីរបស់អ្នកបាន ហើយអ្នកអាចធ្វើការចម្លងវាទុក ដើម្បីពេលអ្នកភ្លេចឬបាត់សោរសំងាត់ដោយប្រការណាមួយ អ្នកអាចចូលក្នុងគណនីរបស់អ្នកបានវិញ។ ## ចុចលើ Profile រួចជ្រើសរើសពាក្យ Wallet ![g1.png](https://serey.io/imageupload_data/91c3bee95465f30bab9366aa0de66ccf5051d390) ## ចុចលើពាក្យ Permission រួចចុចលើរូបសញ្ញា QRCode ![g2.png](https://serey.io/imageupload_data/2b93b1e2225f0cb9356cfd910cc92499b65f7f48) ## អ្នកនឹងបានឃើញQR Code នៃ Public Posting Key គឺជាសោរសម្រាប់បង្ហោះអត្ថបទ តែសោរនេះជាសោរសាធារណៈ ឬ យើងហៅថា Public Key អ្នកណាមើលក៏មិនអីដែរ។ ![g3.png](https://serey.io/imageupload_data/0d5cb072d1888eca760dc5b39e2a6f12c1a95d6a) ## បង្ហាញQR Code នៃ Private Posting Key ដើម្បីបង្ហាញ Private Posting Key ឬ សោរសំងាត់សម្រាប់បង្ហោះអត្ថបទ អ្នកត្រូវចុចលើប៊ូតុង Show Private Key ![g4.png](https://serey.io/imageupload_data/783194272bc4f356c767f9fef283c28e77c1b680) រួចហើយធ្វើការចុចលើរូប QR Code ដដែរ អ្នកនឹងទទួលបាន Private Posting Key ដែលសោរនេះអ្នកអាចយកទៅ Print ឬ រក្សាទុកនៅកន្លែងណាមួយមានសុវត្ថិភាព ជៀសវាងពេលភ្លេចឬបាត់ដោយប្រការណាមួយ។ ![g5.png](https://serey.io/imageupload_data/e173ff16506798e4f53cd18b613b666d5a8ead1a) គួររំលឹកឡើងវិញបន្តិចថា បណ្តាញសង្គមសេរីមានសោរសំងាត់ច្រើនណាស់ [Posting Key](https://serey.io/serey/@cryptopreneur/serey-posting-key) [Active Key](https://serey.io/serey/@cryptopreneur/serey-active-key) Owner Key Memo Key ជាទូទៅ ក្នុងបច្ចេកវិទ្យា Cryptography សោរត្រូវបានបង្កើតឡើងជាគូ គឺ(Public Key និង Private Key) Public Key អាចឲ្យអ្នកដទៃមើលបាន តែ Private Key ហាមមិនឲ្យអ្នកណាមើលជាដាច់ខាត គេអាចយកវាមកលួចយកគណនីនិងលុយរបស់អ្នកបាន។ នៅពេលដែលយើងភ្លេច ឬ បាត់សោរសំងាត់ យើងអាចប្រើកម្មវិធីដើម្បីអានចេញពីQR Code វិញបាន។ ឬមួយយើងចម្លងសោរទាំងដុលក៏បានដែរ គឺទុកនៅលើក្រដាស ហើយទុកនៅកន្លែងមានសុវត្ថភាព។ ហេតុអ្វីមិនគួរទុកក្នុងអ៊ីម៉ែល ព្រោះគេអាចចូលលួចអ៊ីម៉ែលរបស់អ្នក ហើយរកមើលសោរនោះបាន។ ហេតុដូចនេះ ការចម្លងដាក់លើក្រដាសជាមធ្យោបាយដែលល្អបំផុត។ បើមានចម្ងល់អាចសួរបន្ថែមបាន។ រៀបរៀងដោយ @Cryptopreneur

Comments