Share Serey Post in Social Media

សេរីអនុញ្ញាតិឲ្យបងប្អូនធ្វើការ ReSerey និង ធ្វើការ Share អត្ថបទរបស់បងប្អូននៅលើបណ្តាញសង្គមដទៃទៀតដូចជា facebook, twitter, linkedin ក៏ប៉ុន្តែ ការចែករំលែកលើ Twitter និង Linkedin ពុំមានបញ្ហាទេ ដោយឡែកមានបងប្អូនយើងថា មិនអាចចែកនៅលើហ្វេសប៊ុកបាន។
ខ្ញុំបានកត់សំគាល់ថា Browser របស់យើងធ្វើការ Block Pop Up មិនឲ្យយើងធ្វើការចែករំលែកអត្ថបទពីសេរីទៅហ្វេសប៊ុកបានដូចរូបខាងក្រោម ដោយបង្ហាញពាក្យថា Pop up blocked។

បងប្អូនគ្រាន់តែចុចលើសញ្ញាខ្វែង blockនោះ រួចជ្រើសរើសយកពាក្យថា
Always allow pop up from http://serey.io នោះបងប្អូនលែងមានបញ្ហានៃការចែករំលែកទៅលើហ្វេសប៊ុកទៀតហើយ។

បញ្ជាក់ ការបើកសិទ្ធិនេះ មានន័យថាបងប្អូនទុកចិត្តលើសេរីដើម្បីធ្វើការចែករំលែកអត្ថបទនោះទៅលើហ្វេសប៊ុុក។ ប្រសិនបើមានគេហទំព័រណាមួយសួរបែបនេះដែរ មុននឹងបងប្អូនធ្វើការAllow ត្រូវស្គាល់គេហទំព័រនោះឲ្យច្បាស់ជាមុនសិន ជៀសវាង គេប្រើប្រាស់គណនីរបស់យើងដើម្បីចែករំលែកការផ្សាយពាណិជ្ជកម្មរបស់គេ។
រៀបរៀងដោយ @Cryptopreneur

