SPAM

សមាជិកសេរីកំពុងតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ សមាជិកប្រកបដោយក្រមសីលធម៌ក៏មាន សមាជិកដែលចូលមកដើម្បីតែលុយ ហើយខ្វះក្រមសីលធម៌ក៏មាន។ នៅថ្ងៃអនាគត នឹងមានមនុស្សគ្រប់ប្រភេទ ពេលខ្លះរហូតដល់យើងគិតថា មិនគួរណាមានមនុស្សប្រភេទនេះ តែពួកគាត់នឹងមកដល់។
ក្នុងផ្ទះមួយ ប្រសិនបើមានកូនខ្វះក្រមសីលធម៌ម្នាក់អុកឡុក ផ្ទះនោះនឹងរញ៉េរញ៉ៃ គ្មានសេចក្តីសុខ នៅក្នុងសង្គមបច្ចេកវិទ្យា មនុស្សម្នាក់ អាចបំលែងខ្លួនជាច្រើននាក់ ដោយគ្រាន់តែបង្កើតអ៊ីម៉ែលថ្មីមួយ ហើយបង្កើតគណនីតាមចិត្ត។
អ្នកខ្លះចូលមកផ្សព្វផ្សាយពាណីជ្ជកម្មរបស់គាត់ អ្នកខ្លះបង្ហោះរូបមិនល្អ អ្នកខ្លះដើររករឿងអ្នកដទៃ អ្នកខ្លះផ្ញើដំណរភ្ជាប់មកយើង ដើម្បីលួចគណនីរបស់យើងជាដើម អ្នកខ្លះបង្ហោះព័ត៌មានដដែលៗ ។ល។
នៅពេលដែលស្ថានភាពនោះបានមកដល់ គឺផ្ទះសេរី ត្រូវត្រៀមខ្លួន ដើម្បីស្ថានភាពទាំងអស់នោះ បើមិនដូច្នោះទេ ផ្ទះនឹងរញ៉េរញ៉ៃ។ សម្រាប់អ្នកទាំងអស់គ្នា នឹងធ្វើដូចម្តេច នៅពេលដែលស្ថានភាពនោះបានមកដល់? សូមចូលរួមជាយោបល់។
រៀបរៀងដោយ @Cryptopreneur


