Stage 2: Challenge Laziness

C
https://truththeory.com/wp-content/uploads/2016/12/54399570_ml.jpg នរណាៗ ក៏ចង់មានជីវិតដែលស្រណុកសុខស្រួល​ មានសុភមង្គល គ្មានមន្ទិលហ្មងសៅនៅក្នុងជីវិត ក៏ប៉ុន្តែមិនមានមនុស្សច្រើនដើម្បីស្គាល់ផ្លូវដែលជៀសផុតពីសេចក្តីទុក្ខទាំងឡាយដែលបានកើតឡើងជារៀងរាល់ថ្ងៃ។ មនុស្សតែងតែគិតថា ផ្លូវដើម្បីដើរចេញពីទុក្ខនោះគឺងាយៗ ស្រួលៗ ចំណាយកម្លាំងតិច ចំណាយពេលតិច ការគិតបែបនោះហើយដែលធ្វើឲ្យគេនៅតែមិនអាចដើរចេញពីជាន់មួយនេះ ហើយធ្វើដំណើរឡើងទៅជាន់បន្ត។ នៅពេលដែលគេគិតថា ធ្វើការនេះស្រួល ធ្វើការនេះចំណេញ ធ្វើការនេះឆាប់មាន តែមិនបានដាក់ចិត្តដាក់កាយទៅធ្វើឲ្យយកចិត្តទុកដាក់ ដោយបញ្ញាស្មារតី ហើយទីបំផុតគេនៅតែមិនអាចងើបផុតពីជាន់មួយនេះបាន ហើយនៅតែបន្តវេទនា រកមួយថ្ងៃ រស់មួយថ្ងៃ ចំណាយច្រើនជាងចំនូល រកបានតិច តែចាយលុយដូចផឹកទឹក។ ដើម្បីចាកចេញពីជាន់មួយនេះបាន គឺត្រូវតែមានសេចក្តីព្យាយាម ការអត់ធ្មត់ខ្ពស់ ហើយធ្វើការខ្លាំងជាងមុន។ ពាក្យចាស់ពោលថានឿយមុនស្រណុកក្រោយ ស្រណុកមុនវេទនាក្រោយ។ ការដែលខិតខំព្យាយាមនឿយហត់ពីក្មេង ចាស់ទៅនឹងសប្បាយស្រណុក តែបើកាលនៅពីក្មេងដើរលេងសប្បាយស្រណុក ចាស់ទៅសូម្បីតែផ្ទះក៏គ្មានសម្រាប់ការជ្រកកោន។ សេចក្តីព្យាយាមមិនមែនកើតចេញពីមាត់ គឺកើតចេញពីទង្វើ ប្រសិនបើគេធ្វើការ៨ម៉ោង ឬ តិចជាង៨ម៉ោងក្នុងមួយថ្ងៃ សេចក្តីព្យាយាមគឺត្រូវធ្វើការពី១០ម៉ោង ទៅ ១៤ម៉ោងក្នុងមួយថ្ងៃឬអាចដល់ទៅ១៨ម៉ោង។ ប្រសិនបើគ្មានសេចក្តីព្យាយាមមួយនេះទេ ក៏ថ្ងៃអនាគតមិនអាចសល់ពេលទំនេរ សម្រាប់សំរាកនិងដើរកំសាន្តឡើយ ពីព្រោះពេលវេនានៃអនាគតនោះគឺនឹងត្រូវយកមកសងពេលវេលា ដែលចំណាយចោលឥតប្រយោជន៍នៅពេលបច្ចុប្បន្ននេះ។ @Cryptopreneur

Comments