រឿងប្រាំពីយ៉ាង ដែលអ្នកប្រហែលមិនធ្លាប់ដឹងពីបុរសខ្លាំង ពូទីន!

D
dany
នៅក្នុងពិភពលោក មេដឹកនាំដែលត្រូវបានគេចាត់ទុកជាបុរសខ្លាំងល្បីល្បាញគឺមានមិនសូវច្រើននោះទេ ដូច្នេះបើយើងនិយាយពីឈ្មោះលោកពូទីន មានមនុស្សតិចណាស់ដែលមិនស្គាល់ពីលោក ព្រោះថាលោកគឺជាប្រធានាធិបតីរបស់មហាអំនាចយោធាមួយគឺប្រទេសរុស្សី។ ![2018-10-01 21.01.22.png](https://serey.io/imageupload_data/62b836aa4fc0fe2e6ad6ffe47b04c62cd66265d2) ថ្វីត្បិតតែមេដឹកនាំរូបនេះត្រូវបានមនុស្សជាច្រើនស្គាល់ពីឈ្មោះ និងមុខមាត់របស់លោក ប៉ុន្តែមានមនុស្សមិនច្រើនទេដែលបានដឹងពីអាថ៌កំបាំងខ្លះៗរបស់លោក។ រខាងក្រោមនេះគឺជាចំនុចអាថ៌កំបាំងទាំង៧ដែលអ្នកប្រហែលមិនធ្លាប់ដឹងពីបុរសខ្លាំង ពូទីន៖ ១. លោកធ្លាប់ចែកផ្ទះជាមួយអ្នកដទៃនៅ ![2018-10-01 21.00.47.png](https://serey.io/imageupload_data/fd5e0c85fbe3b6bf4d7fa7185423c358f59b28de) លោកពូទីនបានកើតនៅក្នុងកំឡុងសង្គ្រាមលោក ដែលកាលនោះជីវភាពគ្រួសាររបស់លោកគឺមិនមានជាមនុស្សមានទ្រព្យសម្បត្តិស្តុកស្តម្ភអ្វីនោះឡើយ អញ្ចឹងឡើយដើម្បីរស់នៅ គ្រួសាររបស់លោកត្រូវចែករម្លែកអាផាតមិនមួយជាមួយគ្រួសារដទៃ។ ២. លោកជាជើងខ្លាំងខាងកីឡាជូដូ ![2018-10-01 21.15.27.png](https://serey.io/imageupload_data/0f1b80f7647d59d7d720c94e9e2647272c499d50) មិនត្រឹមតែមានសមត្ថភាពក្នុងការគ្រប់គ្រងប្រទេសនោះឡើយ លោកពូទីនក៏មានថ្វីដៃខ្លាំងពូកែនៅក្នុងសិល្បះគុន ក៏ដូចជាកីឡាប្រភេទជូដូផងដែរ ដែលក្នុងនោះលោកគឺជាម្ចាស់ខ្សែក្រវ៉ាត់ខ្មៅទាំងពីអាយុ១៨ឆ្នាំឯណោះ។ មកទល់ពេលនោះ លោកនៅតែវឹកហាត់កីឡានេះមិនដែលខាន ទោះរវល់យ៉ាងណាក៏ដោយ។ ៣. លោកស្រលាញ់ឆ្កែ ![2018-10-01 21.00.17.png](https://serey.io/imageupload_data/781852e15bc90ef54b6099a50c5edcc1b2f8c1be) បុរសដែលមើលទៅហាក់ដូចជាមានបេះដូងដែកម្នាក់នេះ តាមពិតទៅជាមនុស្សដែលស្រលាញ់ឆ្កែបំផុត។ លោកមានឆ្កែដែលលោកស្រលាញ់ទុកដូចជាគ្រាប់ភ្នែកចំនួនពីរដែលមានឈ្មោះថា យូមី និងបាហ្វី។ ៤. លោកជាមនុស្សផ្សងព្រេង ![2018-10-01 20.59.38.png](https://serey.io/imageupload_data/3f5301850cd53b3f38961a46bc96a886aff2daa6) ចំនង់ចំណូលចិត្តរបស់លោកពូទីនភាគច្រើនគឺសុទ្ធតែជាសកម្មភាពប្រភេទផ្សងព្រេង ដោយក្នុងនោះលោកចូលចិត្តដូចជាច្រមុជទឹកចូលបាតសមុទ្រ ហែលទឹក ជិះសេះ តាមចាប់សត្វខ្លា រឺស្ទូចត្រីជាដើម។ ៥. លោកអាចនិយាយភាសាផ្សេងបានយ៉ាងល្អ ![2018-10-01 20.58.16.png](https://serey.io/imageupload_data/e7dfc274ecf671850d98d4ee8e71f7e5d337dbe7) ថ្វីត្បិតតែប្រទេសនីមួយសុទ្ធតែមានអ្នកបកប្រែជំនាញសម្រាប់អោយប្រធានាធិបតីប្រាស្រ័យទាក់ទងជាមួយប្រទេសផ្សេងៗ លោកពូទីនអាចប្រើប្រាស់ភាសាបរទេសបានយ៉ាងល្អ។ ក្រៅពីភាសារុស្សី លោកអាចនិយាយភាសាអាល្លឺម៉ង់បានយ៉ាងច្បាស់ល្អ ដែលអាចអោយលោកសន្ទនាជាមួយជនជាតិនេះដោយងាយស្រួលបំផុត។ ៦. លោកមានទំនាក់ទំនងខ្លះជាមួយមេដឹកនាំរុស្សីកាលពីមុន ![2018-10-01 20.57.48.png](https://serey.io/imageupload_data/402c7bb9e98bf8eabb38d792c5aa782efa00d21e) ថ្វីត្បិតតែមិនមានជាប់សាច់ឈាមអ្វីជាមួយមេដឹកនាំរុស្សីកាលពីមុនក៏ពិតមែន ប៉ុន្តែលោកក៏បានទំនាក់ទំនងខ្លះជាមួយពួកគេដោយប្រយោលដែរ។ ក្នុងនោះគឺលោកតារបស់ប្រធានាធិបតីម្នាក់នេះ ធ្លាប់ជាចុងភៅអោយអតីតបុរសខ្លាំងរុស្សីលោកលេនីន និងលោកស្តាលីនផងដែរ។ ៧. រឿងគ្រួសាររបស់លោកពូទីន ![2018-10-01 20.57.16.png](https://serey.io/imageupload_data/61e9abfe02ea9021487fa6f1bd641e9b72deb4fb) លោកពូទីនធ្លាប់បានរៀបការម្តងរួចមកហើយជាមួយនឹងអ្នកស្រី Lyudmila Putina កាលពីឆ្នាំ ១៩៨៣ ដែលទទួលបានកូនស្រីពីរនាក់ជាចំនងដៃ។ ប៉ុន្តែនៅឆ្នាំ ២០១៤ លោកបានលែងលះជាមួយភរិយារបស់ខ្លួនបន្ទាប់ពីរៀបការជាមួយគ្នាអស់រយះពេល ៣១ឆ្នាំ៕ **អត្ថបទដកស្រង់ចេញពី អាណាចក្រ** http://anarchak.com/article/34854

Comments