មានមនុស្សម្នាក់ធ្លាប់ប្រាប់ខ្ញុំ និង ធ្លាប់សួរខ្ញុំថា៖
🌻ជីវិតមានតម្លៃណាស់ ហើយខ្ញុំក៏ជាម្នាក់ដែលមានតម្លៃចំពោះគាត់ សូមផ្ដល់ឱកាសឱ្យខ្លួនឯងបានរស់ម្ដងទៀត។
🌻បើនៅទ្រាំបាន មានន័យថា មិនទាន់ឈឺដល់កម្រិតកំពូលទេ។
🌻ហេតុអ្វីចូលចិត្តគិត តែអ្វីដែលយើងខ្លាចហើយព្រួយ? ម៉េចមិនប្ដូរទៅគិតរឿងល្អៗដែលយើងចង់ឱ្យវាកើតឡើងទៅ!?
🌻ជីវិតនេះ មិនចេះតែអាចបាន តាមការចង់បានរបស់យើងរហូតទេ។ ព្រោះគ្រប់គ្នាគេមានសិទ្ធជ្រើសរើសផ្លូវដែលគេយល់ថាល្អ សម្រាប់ខ្លួនគេ។
🌻កុំចំណាយពេលឃាត់ ចំពោះរឿងដែលមិនអាចឃាត់បាន។
🌻ហេតុអីចេះត្រឹមតែទ្រាំ? ហើយមានសួរខ្លួនឯងអត់ថាទ្រាំដើម្បីអ្វី?
📍ដោយឡែកប៉ុន្មានថ្ងៃមុន ខ្ញុំក៏បានទទួលសំនួរដ៏ចាក់ដោតមួយពីគាតគឺ៖
🌻តើរាល់ថ្ងៃនេះ អ្នកកំពុងតែដើរទៅកាន់តែជិតគោលដៅរបស់អ្នក? ឬ អ្នកកាន់តែឃ្លាតឆ្ងាយពីបំណងប្រាថ្នារបស់ខ្លួន?
🌻ចង់ប្រើជីវិតបែបហ្នឹងដល់ពេលណា?
📌ជារឿយៗម្នាក់នោះតែបង្ហាញខ្លួន និង សួរសំនួរដែលពេលខ្លះខ្ញុំមិនដែលសួរខ្លួនឯងទាល់តែសោះ។ ជាម្នាក់ដែលយល់ពីខ្ញុំ និង តែងតែដឹងគ្រប់យ៉ាងពីខ្ញុំ។ ជាម្នាក់ដែលតែងមកចំពេលដែលខ្ញុំលែងទុកចិត្ត សូម្បីគំនិតខ្លួនឯង។

