ពេលវេលាបង្រៀនមនុស្ស

D
dara1987
ចែករំលែកទស្សនៈគំនិតល្អៗ

ពេលវេលាពីមួយថ្ងៃទៅមួយថ្ងៃបានបង្រៀនមនុស្សយើងច្រើនណាស់ ប៉ុន្តែ មនុស្សខ្លះ ច្រើនខ្វះការចាប់អារម្មណ៍ទៅលើចំណុចល្អៗរបស់សាច់រឿងប្រចាំថ្ងៃ ។ ព្រោះរវល់វង្វេងនៅក្នុងសាច់រឿងមិនល្អ ដែលធ្វើឲ្យចិត្តមានកង្វល់ ខ្វល់ខ្វាយមិនចេះចប់ ទោះបីរឿងតូចក៏អាចប្រកាន់យកទោសឲ្យក្លាយទៅជារឿងធំបាន ដោយសារតែផ្លូវចិត្តមានវិបត្តិ ទើបពិបាកបិទមាត់ រំងាប់អារម្មណ៍មិនឲ្យបង្កបញ្ហា ។

គ្រប់ពេលវេលា គ្រប់យ៉ាងដែលចូលមកក្នុងជីវិតរបស់អ្នករាល់ថ្ងៃ សុទ្ធតែមានតម្លៃរបស់វាទាំងអស់ ។ បើអ្នកប្តូរពីការយកពេលវេលាតាមដានជីវិតគេមកតាមដានជីវិតខ្លួនឯងវិញ ពេលនោះជីវិតអ្នកនឹង រីកចម្រើនជាងមុនជាមិនខាន ។ វាប្រៀបដូចជាដំណាំដែលត្រូវបានម្ចាស់របស់វា មើលថែទាំ ស្រោចទឹក ដាក់ជី កកាយដីជាប្រចាំ ដើម្បីឲ្យវាអាចរស់រានមានជីវិត លូតលាស់ធំធាត់ ដើម្បីផ្តល់ផលល្អៗត្រលប់មកវិញយ៉ាងដូច្នោះដែរ ។

Comments