នៅពេលយើងកាន់តែចាស់ទៅ!

D
dara1987
នៅពេលយើងកាន់តែចាស់ទៅ!
អារម្មណ៍ឆាបឆួល និង ពុះកញ្រ្ជោលដែលមានក្នុងខ្លួនរបស់យើងកាលពីវ័យក្មេងចាប់ផ្ដើមរលត់បាត់ទៅបន្ដិចម្ដងៗ។
រហូតយើងលែងខ្វល់ខ្វាយពីរឿងសង្គមខាងក្រៅ ឬ មនុស្សជុំវិញខ្លួនដែលកំណត់យើង ឱ្យទៅជាអ្វីមួយ។
យើងចាប់ផ្ដើមមានទំនោរទៅរកភាពស្ងប់ស្ងាត់ លែងជ្រួលជ្រើម សាមញ្ញ និង ស្វែងរកអត្ថន័យជីវិតពិតប្រាកដ។ នេះជាដំណាក់កាលនៃជីវិតដ៏មានតម្លៃ ដែលយើងរកឃើញនូវសន្ដិភាពផ្លូវចិត្ត អារម្មណ៍ ការគ្រប់គ្រងខ្លួនឯង និង ប្រាជ្ញាដែលបានមកពីការប្រមូលបទពិសោធន៍ និង ការរៀនសូត្រក្នុងជីវិតនាពេលកន្លងមក។

Comments