រឿងខ្លះ កន្លងផុតហើយ!

D
dara1987
សាច់រឿងអតីតកាល មានទាំងអាក្រក់ មានទាំងល្អ តែការឈឺចាប់នៃសាច់រឿងអាក្រក់ៗជាច្រើនមនុស្សយើងបានចងចាំ ហើយមិនងាយបំភ្លេចវាបាន ព្រោះថារឿងនោះបានបញ្ចប់នៅអតីតកាលរួចហើយ បន្តែចិត្ដយើងប្រឹងបន្តនៅបច្ចុប្បន្នកាលតែម្នាក់ឯង។

អ្វីៗគ្រប់យ៉ាងបានចប់អស់ហើយ គ្រប់រឿងរ៉ាវមិនអាចកែប្រែវាបានទេ រឿងដែលយើងអាចធ្វើបានចំពោះខ្លួនឯងបច្ចុប្បន្ន គឺរៀនអភ័យទោសចំពោះខ្លួនឯង ហើយខិតខំប្រឹងប្រែងរៀនពីមេរៀនទាំងនោះ កុំឲ្យស្ដាយក្រោយម្ដងទៀត។

🎯ចូលទន្ទិញនៅក្នុងចិត្ដ គ្រប់យ៉ាងបានកន្លងហួសអស់ហើយ រៀនបណ្ដោយទៅតាមដំណើរនៃរឿងទាំងនោះ បើយើងកាន់តែទាញរូបភាពអតីតកាលកាន់តែច្រើនមានតែធ្វើបាបជីវិតខ្លួនឯង ចូលរៀនដោះលែងខ្លះទៅគ្រប់យ៉ាងមិនអាចដូចចិត្ដដែលយើងប៉ងប្រាថ្នានោះទេ។

💞អារម្មណ៍សោកសៅ អារម្មណ៍នឹកនា អារម្មណ៍កុហក់ អារម្មណ៍ឯកា... គ្រប់យ៉ាងនៃអារម្មណ៍ទាំងនោះយើងជាមនុស្សមិនអាចហាមដាច់ខាតទេ តែយើងអាចធ្វើបានរៀនរំងាប់អារម្មណ៍ កាត់ខ្លួនឯងចេញពីអតីតម្ដងបន្តិចៗ។

Comments