រស់ ឲ្យដូចព្រះ ស្លាប់ឲ្យមនុស្ស

D
davpolkh
ពាក្យបុរាណថា​ "កុំស្លាប់ ដូចពស់ កុំរស់ដូចកង្កែប" សម្រាប់ រូបខ្ញុំ ខ្ញុំសូម និយាយថា " រស់ឲ្យដូចព្រះ ស្លាប់ឲ្យដូចមនុស្ស " ។ នៅក្នុងព្រះគម្ពីរ របស់ អ្នកជឿ ព្រះយេស៊ូ មានចែងថា ព្រះជាតួអង្គ ដែល មានព្រះហឬទ័យមេត្តា ករុណា ហើយមានព្រះជន្ម តាំងដើមដំបូងមក ។ ចំណែកមនុស្ស វិញដោយសារ មានបាបក៏បានស្លាប់ ជាបន្តបន្ទាប់។ បើទោះជារូបកាយ ស្លាប់ ក៏ដោយ មនុស្សពិតប្រាកដ មិនស្លាប់ទេ ។ ជាការពិត មនុស្ស ពិតប្រាកដ បាន តាំងនៅ រហូតតទៅ ។ នៅពេលស្លាប់ខាងឯរូបកាយ គេបានបន្សល់ទុក នូវស្នាដៃ កិត្តិយស និងពាក្យសរសើរ ពីមនុស្សនៅជុំវិញ ដែលធ្លាប់បានទទួល ជំនួយ ពីគាត់កាលនៅរស់។ មានមនុស្សដែលស្លាប់ទៅហើយ ក៏បានបន្សល់ក្លិនអសោច ក្នុងសង្គម ។ ពួកប្រភេទនេះ កាលនៅរស់ ជាប្រេត ហើយកាលស្លាប់ទៅ រកថ្លែងមិនបាន។ ![hell.jpg](https://serey.io/imageupload_data/ee6f6e8e66a32cbeba1843ff785a2bb8b3908401)

Comments