
ពេលដែលមាន ខ្យល់ព្យុះកន្រ្តាក់ រឺភ្លៀងខ្លាំងធ្លាក់បង្អុលចុះមក! យេីងសង្កេតឃេីញដេីមឈេីខ្លះត្រូវដួលរលំ! តែអ្វីដែលគួរកត់សម្គាល់នោះ គឺដេីមឈេីដែលរលំទាំងនោះច្រេីនតែជាដេីមឈេីដែលដុះដាច់ៗពីគេ រឺដុះកណ្ដាលវាលតែឯង ! ទេីបត្រូវដួលរលំសន្ដកឬស ព្រោះគ្មានដេីមឈេីដទៃដុះក្បែ ដេីម្បីជួយទប់ជ្រែងគ្នានោះឡេីយ!
ត្រង់ចំណុចមួយនេះ វាក៏ជាឧទាហរណ៍មួយដែលបង្ហាញអោយយេីងឃេីញថា
ការរស់នៅក្នុងជីវិតប្រចាំថ្ងៃ គឺមិនគួរខ្វះសម្ព័ន្ធភាពជាមួយហ្នឹងអ្នកជិតខាងឡេីយ ព្រោះមានបញ្ហាខ្លះដែលកេីតឡេីងមិនអាចដឹងជាមុន ហេីយក៏មិនអាចខ្វះអន្តរាគមន៍ពីញាតិជិតខាងបានដែរ! ព្រោះបេីអ្នកខ្វះពួកគេហេីយ អ្នកប្រៀបដូចជាដេីមឈេីដែលដុះតែឯងកណ្ដាលវាលយ៉ាងហ្នឹងដែរ ថ្ងៃណាមួយ គឺគង់តែប្រទះហ្នឹងព្យុះភ្លៀងហេីយត្រូវដួលរលំហេីបឬសពីដីជាមិនខាន ។
មានគ្រួសារខ្លះ ព្រោះតែការប្រកបរកសុីដូចគ្នា ក៏បែជាមេីលមុខគ្នាមិនចំរឺទុកគ្នាជាសត្រូវផងក៏មាន ព្រោះយល់ថាគេ ជាបញ្ហាធ្វេីអោយខ្លួនរកសុីមិនកាក់កប (ការរស់នៅក្នុងសង្គមមួយ គឺមិនអាចគេចផុតពីការពឹងពាក់ប្រាស្រ័យគ្នាបានទេ បេីទោះជាក្នុងចិត្តអ្នកមិនចង់! ក៏ដំណេីរជីវិតរបស់អ្នក មិនអាចគេចផុតបានដែរ)

