បង្អែមសង់ខ្យាល្ពៅ

#របៀបធ្វើសង់ខ្យាល្ពៅ
« ល្ពៅ
« ខ្ទិះដូង
« ស្ករស ឬ ស្ករត្នោត
« ពងទា ឬ ពងមាន់
« អំបិល
« ស្លឹកតើយ
« ម្សៅឆា ( ដាក់ក៏បាន មិនដាក់ក៏បាន)
# របៀបធ្វើ
១. យកល្ពៅទុំទាំងមូល ខ្វៀលក្បាលចេញ ( កុំអោយធំពេក ) ហើយយកស្លាបព្រា កោសបណ្ដូលចេញ រួចលាងទឹកចេញឱ្យស្អាត ហើយ ផ្កាប់ទុកឱ្យស្រស់ទឹក ល្អ ។
២. យកខ្ទិះដូងដាក់ចូលចានទឹកធំមួយ ( បើចង់បានរស់ជាតិស្លឹកតើយ ត្រូវកិនស្លឹកតើយឱ្យម៉ត់ ជាមួយខ្ទិះដូង រួចច្រោះ យកតែទឹក ) រួចលាយជាមួយស្ករស ពងទា និង អំបិលបន្ដិច ហើយវាយ បញ្ចូលគ្នាឱ្យឡើង ( ភ្លក់មើលឱ្យផ្អែម) ទើបចាក់ចូលល្ពៅឱ្យពេញ ។
៣. បន្ទាប់មកយក មកដាក់ចំហុយ ឱ្យឆ្អិន ទុកឱ្យត្រជាក់ យកកាំបិត មកកាត់រៀបដាក់ចាន រួចជាការស្រេច ។
ប្រភពមកពី FB: Sok Samnang

