បច្ចុប្បន្នកាល

H
hemvisal

នាទីនេះ ម៉ោងនេះ ថ្ងៃនេះ ជាពេលមួយដែលអ្នកនិងទទួលអារម្មណ៍ផ្សេងៗពីគ្នា។ រឿងដែលអ្នកបានធ្វើ១នាទីមុន វាបានកន្លាងផុតទៅបាត់ហើយ ឥលូវនេះតើអ្នកកំពុងតែគិតពីរឿងកន្លងហួសនោះតើមែនទេ? 

ត្រូវចាំថា ថ្ងៃមុនអ្នកបានធ្វើរឿងល្អឬមិនល្អជាច្រើនជាមួយគ្នា ហើយថ្ងៃនេះអ្នកប្រាកដជាដឹងច្បាស់ហើយថា តើរឿងដែលអ្នកបានធ្វើកន្លងមកនោះ វាបានជះឥទ្ធិពលយ៉ាងណាដល់បច្ចុប្បន្នកាលរបស់អ្នក។

អ្នកអាចមានសិទ្ធធ្វើអ្វីដែលអ្នកធ្វើនៅពេលកន្លងមក តែក៏អ្នកតែម្នាក់ឯងដូចគ្នាដែលត្រូវរ៉ាប់រងនូវរឿងទាំងអស់នោះ។

ចាប់ផ្តើមថ្ងៃនេះ ជាមួយនឹងរឿងល្អៗ រឿងដែលធ្វើអោយមនុស្សជុំវិញខ្លួនញញឹម នោះនៅថ្ងៃស្អែក អ្នកនិងនៅតែមានស្នាមញញឹមបន្តរបន្ទាប់រហូត។

អតីតកាលជាកំណត់ត្រាតែមួយគត់ ដែលធ្វើអោយមើលឃើញខ្លួនយើងជាអ្វីនៅថ្ងៃនេះ។

តើអ្នកបានត្រៀមខ្លួនរួចរាល់ឬនៅសម្រាប់ការចាប់ផ្តើមទំព័រថ្មីនៃជីវិតរបស់អ្នក?

Comments