វិធីសាស្ត្រលក់ខ្លួនឯងឲ្យជោគជ័យ

H
hunly
ក្នុងការលក់មានពាក្យមួយឃ្លាគេតែងនិយាយថា “ប្រសិនបើអ្នកចង់ពូកែលក់ ចូរលក់ខ្លួនឯងមុននឹងលក់ផលិតផល។” រឿងនេះសំខាន់ខ្លាំងណាស់ប្រសិនបើជាអ្នកលក់ក្នុងជំនួញបែប B2B (Busines-to-Business) អ្នកត្រូវតែ “លក់ខ្លួនឯង” ឲ្យបានចាប់ពីពេលជួបមុខអតិថិជនក្នុងវិនាទីដំបូង។ ក្នុងឋានៈជាអ្នកលក់ អ្នកត្រូវបង្កើតវាមកខ្លួនឯង ហើយមានតែខ្លួនឯងប៉ុណ្ណោះដែលអាចធ្វើឲ្យអតិថិជនទុកចិត្ត និងទិញផលិតផលពីអ្នក។ បើកាន់តែលក់ខ្លួនឯងរហូតដល់អតិថិជនទុកចិត្ត និងចូលចិត្តប៉ុណ្ណា អ្នកនឹងមានឱកាសលក់ប៉ុណ្ណឹង។ http://salesmankh.com/wp-content/uploads/2018/03/How-to-sales-yourself-like-a-pro.png ខាងក្រោមនេះជាវិធីសាស្ត្រលក់ខ្លួនឯងឲ្យទទួលបានជោគជ័យ៖ 1. ពូកែនិយាយ មិនមែនមានន័យថាអាចលក់បាននោះទេ អ្នកមិនចាំបាច់ពូកែនិយាយ មិនចាំបាច់ជាមនុស្សពូកែកំប្លែងច្រើន និយាយពីនេះពីនោះជាមួយអតិថិជនបានគ្រប់រឿងទាំងអស់ទេ។ ព្រោះកាន់តែនិយាយចាកប្រធានបទជាមួយអតិថិជនច្រើនប៉ុណ្ណា អ្នកកាន់តែឆ្ងាយពីការបិទការលក់ (Close Sales) ប៉ុណ្ណោះដែរ។ អ្នកខ្លួនឯងទេដែលគិតថាការពូកែនិយាយជាមួយអតិថិជន ការដឹងគ្រប់រឿង គឺជាការលក់ខ្លួនឯងដែលល្អ ហើយអតិថិជននឹងចូលចិត្ត។ តាមពិតអតិថិជននឹងចាត់ទុកអ្នកជាអ្នកលក់ពូកែនិយាយប្រូ គាត់អាចជឿលើអ្នកខ្លះ តែមិនទាំងអស់ទេប្រសិនបើផលិតផលដែលអ្នកប្រូមិនត្រូវនឹងអ្វីដែលគាត់ចង់បាន។ 2. សូមជាអ្នកពូកែស្តាប់ និងសួរសំនួរដែលល្អ ទោះបីជាអ្នកពូកែនិយាយ ពូកែជជែកលេងប៉ុណ្ណាក៏ដោយ តែបើមិនចេះស្តាប់ មិនចេះសួរអតិថិជនក៏គ្មានប្រយោជន៍ដែរ ព្រោះអតិថិជនអាចនឹងធុញការនិយាយច្រើនរបស់អ្នក។ ចូរប្រយ័ត្នរឿងនេះជាមួយអតិថិជនឲ្យមែនទែន ជាពិសេសមិនត្រូវហាមាត់កាត់អតិថិជនភ្លាមៗនៅពេលគាត់និយាយជាដាច់ខាត។ រឿងដែលគួរធ្វើ គឺស្តាប់អតិថិជននិយាយឲ្យចប់គ្រប់ពេល ព្រមទាំងសួរសំនួរឲ្យតាមលំដាប់ តាមរឿងដែលអតិថិជននិយាយ។ ប្រសិនបើអតិថិជននិយាយរឿងម៉ាស៊ីនត្រជាក់ អ្នកអាចសួរបន្តថាតើស៊ីភ្លើងច្រើនឬទេ ព្រោះអ្នកអាចស្នើរបស់ដែលល្អជាង ដែលសន្សំសំចៃភ្លើងជាង នេះគឺការសួរដើម្បីបានព័ត៌មានពីតម្រូវការពិតប្រាកដរបស់អតិថិជន ហើយជាសំនួរដែលវៃឆ្លាត។ 3. នៅស្ងៀមៗ ក៏លក់ខ្លួនឯងបាន ដោយការតែងខ្លួនឲ្យបានសមរម្យ First Impression គឺជាពាក្យដែលមានអានុភាពជានិច្ច។ ក្នុងការបន្ថែមទំនុកចិត្ត អ្នកត្រូវតែត្រៀមខ្លួនជានិច្ចតាំងពីក្បាលរហូតដល់ចុងជើង និងមានកាលៈទេសៈ មុនទៅជួបអតិថិជន ដើម្បីឲ្យគាត់ឲ្យតំលៃអ្នកតាំងពីជួបដំបូង ទោះបីមិនទាន់និយាយណែនាំខ្លួនក៏ដោយ។ មិនជឿសាកមើលអ្នកលក់ឡាន BMW ឬ Merzerdes ពួកគាត់តែខ្លួនបានសមរម្យណាស់ និយាយសុភាព និងឲ្យតំលៃអ្នក រហូតដល់ពេលខ្លះអ្នកដែលខ្លាចចិត្តគាត់ទៅវិញ។ ទាំងអស់នេះហើយដែលជាការធ្វើឲ្យអតិថិជនមានឱកាសទិញខ្លាំងណាស់។ 4. វិជ្ជាជីវៈជាអ្នកលក់គឺពូកែលក់ខ្លួនឯង រឿងដែលសំខាន់ជាងការនិយាយគឺការធ្វើ។ ការដែលធ្វើឲ្យអ្នកមានវិជ្ជាជីវះខ្ពស់​ មានដូចជា ការទៀងពេលវេលា តាមអតិថិជន (Follow Up) បានល្អ មានវិន័យ ផ្តល់ដំណោះស្រាយទៅអតិថិជនបានលឿន ការលក់ផលិតផលក្នុងតំលៃដែលសមរម្យ និងការដោះស្រាយបញ្ហាក្រោយការលក់ជាដើម។ រឿងទាំងអស់នេះគួរអនុវត្តជាបន្ទាន់ គ្រាន់តែប៉ុណ្ណឹងអ្នកក៏ត្រូវបានអតិថិជនឲ្យតំលៃជាអ្នកលក់ដែលមានវិជ្ជាជីវះ និងអាចទុកចិត្តបានហើយ។ នេះហើយគឺជាវិធីលក់ខ្លួនឯងដែលល្អបំផុតដើម្បីបានការទុកចិត្តពីអតិថិជន ប្រសិនបើអ្នកធ្វើរឿងទាំងអស់នេះបាន ទោះបីជាដូរទៅលក់របស់អ្វីផ្សេង ឬដូរក្រុមហ៊ុនក៏ដោយ ក៏អតិថិជននឹងតាមទិញអ្នក ព្រោះគាត់ទុកចិត្តលើអ្នក។ 5. Social Proof ក៏អាចលក់ខ្លួនឯងបានដូចគ្នា Social Proof គឺជាការបង្ហាញឲ្យឃើញពីរឿងដែលអ្នកធ្វើបានជោគជ័យ ហើយជារឿងដែលប្រហាក់ប្រហែលជាមួយធុរកិច្ចរបស់អតិថិជន វានឹងធ្វើអតិថិជនមានអារម្មណ៍ថាផលិតផលរបស់យើងល្អមែនព្រោះមានការពិសោធរួចមកហើយ។ ការប្រើ Social Proof គឺការបង្ហាញឲ្យអតិថិជនបានឃើញ Success Story របស់អ្នក។ ឧទាហរណ៍ អ្នកធ្វើការនៅក្នុងក្រុមហ៊ុនលក់បរិក្ខាពេទ្យ ហើយអ្នកបានណែនាំឲ្យមន្ទីរពេទ្យកាល់ម៉ែតឲ្យប្រើម៉ាស៊ីនស៊ីធីស្កែនរបស់អ្នក ក្រោយពីមន្ទីរពេទ្យបានទិញហើយមិនដែលមានបញ្ហា ព្រមទាំងបានជួយឲ្យគ្រូពេទ្យធ្វើការលឿនជាងមុន វិភាគជំងឺបានសុក្រិត ត្រឹមត្រូវល្អជាងមុនជាដើម។ ការលក់ខ្លួនឯងមិនមែនជារឿងដែលពិបាកណាស់ណាទេ ចំណុចសំខាន់របស់វាគឺការពូកែស្តាប់ និងពូកែសួរសំណួរល្អៗទៅអតិថិជន។ ការធ្វើការប្រកបដោយវិជ្ជាជីវះ ការតែងខ្លួន និងមានបុគ្គលិកលក្ខណៈល្អ ព្រមជាមួយនឹងការនិយាយរឿងជោគជ័យឲ្យអតិថិជនស្តាប់ មិនថាអ្នកលក់អ្វីទេ អតិថិជននឹងតាមទិញអ្នកជានិច្ច។ ប្រភព៖ http://salesmankh.com/how-to-sales-yourself-like-a-pro/

Comments