ប្តីប្រពន្ធ គួរឃើញភាពសំខាន់អំពីគ្នា កុំគិតថាអ្នក(ប្រុស-ស្រី)ក្រៅល្អជាងq
មិនថាពេលសើចសប្បាយ ពេលកើតទុក្ខ ពេលរីករាយ ពេលក្រៀមក្រំ រំភើប ឬយំសោក ពោលគឺ រស់ជាតិជីីវិត មានល្វីងជូរចត់ផ្អែមល្ហែម ទោះជាប្រពន្ធជួបប្រទះ ឬប្តីជួបប្រទះ គឺជារស់ជាតិរួម ក្ដីសុខរបស់ប្រពន្ធ គឺជាក្ដីសុខរបស់ប្ដី ទុក្ខសោករបស់ប្រពន្ធ គឺជាទុក្ខសោករបស់ប្ដី ហើយក្ដីសុខ និងក្តីទុក្ខរបស់ប្ដី ក៏ជាក្ដីសុខនិងទុក្ខសោករបស់ប្រពន្ធដែរ។
ដូច្នេះ មានពាក្យមួយគេថា "ប្រពន្ធក៏ជាមនុស្សស្រី ប្ដីក៏ជាមនុស្សប្រុស"។
ខ្លួនជាប្ដីមិនគួរគប្បីទៅរកស្រីខាងក្រៅ ក្បត់ផិត ធ្វើបាបចិត្ត ភរិយារបស់ខ្លួននោះទេ ព្រោះថាស្រីខាងក្រៅក៏ជាមនុស្សស្រី រីឯប្រពន្ធរបស់ខ្លួន គាត់ក៏ជាមនុស្សស្រី គឺស្រីដូចតែគ្នា តែអ្វីវាខុសគ្នាត្រង់ថា ស្រីម្នាក់គឺជាអ្នកដទៃ មិនជាប់ទំនាក់ទំនងខ្សែជីវិតជាមួយឡើយ ត្រឹមជីវិតរបស់អ្នកតែមួយគ្រាប៉ុណ្ណោះ ចំណែកឯស្រីម្នាក់ទៀត ត្រូវជាប្រពន្ធ គឺជាស្រីដែលក្រាបផ្ទឹមជាមួយអ្នក គាត់ហ៊ានលះបង់រូបសម្ផស្សហ៊ានពរពោះកូនឱ្យអ្នក និងជាស្រីដែលបំពេញជីវិតរបស់អ្នកអស់មួយជីវិត ដូច្នេះបុរសដែលជាប្ដីគ្រប់រូប គួរតែចំណាយពេលវេលា ផ្អែមល្ហែម ចំណាយពេលមើលថែថ្នាក់ថ្នមបីបមប្រលោមប្រលែង ប្រពន្ធរបស់ខ្លួនឱ្យប្រសើរជាទីបំផុត ទើបវាប្រសើរជាង...ប្ដីគ្រប់រូបគិតទៅមើល “បន្ទាប់ពីម្ដាយរបស់ខ្លួន តើស្រីណាដែលល្អចំពោះអ្នកដូចប្រពន្ធរបស់អ្នកនោះ” ។
ចំណែកប្រពន្ធវិញកដូចគ្នា មិនគួរគប្បីទៅលបលួចមានសាហាយក្បត់ចិត្តប្ដីរបស់ខ្លួននោះទេ ហើយផ្ទុយទៅវិញ ប្រពន្ធគួរតែបម្រើ គោរពស្រលាញ់ឱ្យស្មោះអស់ពីចិត្តពីថ្លើម និងផ្ដល់កម្លាំងចិត្តដល់ប្ដីរបស់ខ្លួនជានិច្ចកាល ទើបគេហៅថាប្រពន្ធ....ប្រពន្ធគ្រប់រូបគិតទៅមើល... “ក្រៅពីឪពុករបស់ខ្លួន តើបុរសណាដែលល្អចំពោះអ្នក ដូចជាប្ដីរបស់អ្នកនោះ”។
គំនិតគួរត្រេះរិះ
ពេលវេលាជាអ្នកសម្រេចឲ្យអ្នកបានជួបមនុស្សថ្មីក្នុងជីវិត តែបេះដូងជាអ្នកសម្រេចឲ្យអ្នកបានរស់នៅជាមួយមនុស្សដែលអ្នកពេញចិត្ត ចំណែកអាកប្បកិរិយាជាអ្នកសម្រេចឲ្យអ្នកបានរស់នៅជាមួយមនុស្សបែបណា នឹងរស់នៅបានយូរប៉ុណ្ណា ! ។

@imnarasa

