បង្អែក !

I
imnarasa
កាយសម្បទារបស់អ្នកទន់ខ្សោយ ប៉ុន្តែផ្លូវចិត្តរបស់អ្នក ត្រូវតែរឹងប៉ឹង! អ្នកត្រូវតែព្យាយាមពង្រឹងសមត្ថភាពខ្លួនឯងឲ្យរឹងប៉ឹង ដើម្បីឲ្យខ្លួនអាចឈរលើជំហរខ្លួនឯង ដោយមិនពឹងផ្អែកលើអ្នកដទៃ។ កុំធ្វើជាមនុស្សចៃ មនុស្សជ្រៃ មនុស្សឈ្លើង មនុស្សច្រែះ ឬមនុស្សវល្លិ៍ វល្លិ៍ដែលត្រូវការតែបង្គោលដើម្បីតោងឡើង ចុះបើបង្គោលនោះដួលបង្គោលនោះរលំ គឺមានន័យថាអ្នកក៏ត្រូវដួលរលំតាមដែរ។ ពឹងផ្អែកលើខ្លួនឯងងាយស្រួលជាងពឹងផ្អែកលើអ្នកដទៃ។ ![3899E68D-5653-4977-B1F7-DF93EF5D0FEB.png](https://serey.io/imageupload_data/701ff5e510681b7b4a20a0bb3242ef1c81cf9451) ទស្សនៈស្ត្រីឆ្នើមពិភពលោកនិយាយថា «កុំធ្វើជាស្ត្រីដែលត្រូវការបុរស តែត្រូវធ្វើជាស្ត្រីដែលបុរសមិនអាចខ្វះបាន» ។ ជីវិតគឺងាយៗទេ កុំគិតឲ្យវាស្មុគស្មាញអី !អ្វីដែលងាយស្រួលអនុវត្តន៍ កុំទុកថាថ្ងៃមួយចាំប្រព្រឹត្ត អ្នកគប្បីប្រព្រឹត្តអនុវត្តភ្លាម។ ស្គាល់ឲ្យច្បាស់ថាអ្នកណាដែលស្រឡាញ់អ្នក អ្នកណាមិនចូលចិត្តអ្នក អ្នកណាត្រូវការអ្នករួចហើយលើកលែងទោសឲ្យអ្នកណាដែលធ្លាប់ធ្វើឲ្យអ្នកឈឺចាប់ តបស្នងទឹកចិត្តមនុស្សដែលស្រឡាញ់អ្នក ថយឲ្យឆ្ងាយពីមនុស្សដែលគេមិនចូលចិត្តអ្នក ។ហើយជួយអ្នកណាដែលត្រូវការអ្នក បំភ្លេចចោលអ្នកណាដែលចាកចេញពីអ្នក ។ ចូរប្រើរបស់ហើយស្រឡាញ់មនុស្ស កុំប្រើមនុស្សហើយស្រឡាញ់របស់ ព្រោះរបស់មិនចេះជួយនៅពេលអ្នកមានទុក្ខនោះឡើយ។ ![820B6B3F-6328-4E7A-9CC4-0E636DF8A555.png](https://serey.io/imageupload_data/ab5239fb7b14ba65de4aeb5cb06ac14e526e8466) @imnarasa

Comments