អឌិតត្រឹមជាស្រមោល(ស្រមោលអតីត)

I
imnarasa
ចូររស់នៅជាមួយនឹងបច្ចុប្បន្នឲ្យបានល្អ បើអ្នកមិនចង់ឲ្យថ្ងៃស្អែកមានអតីតកាលដូចថ្ងៃនេះ។ មនុស្សមិនអាចគេចពីស្រមោលរបស់ខ្លួនឯងផុតបានទេ បើអ្នកឈរនៅទីដែលមានពន្លឺកាន់តែភ្លឺ ស្រមោលរបស់អ្នកក៏កាន់លេចធ្លោ​ កាន់តែច្បាស់ដូចគ្នាដែរ។ គ្មានរឿងអីត្រូវលាក់ស្រមោលខ្លួនឯងនោះទេ! ទោះអ្នកលាក់ក៏មិនជិតដែរ​ ! ហើយក៏កុំខ្លាចស្រមោលរបស់ខ្លួនឯង! វាងើបមិនរួចពីចំណាំងផ្លាតនោះទេ! អតីតកាលដែលកន្លងហួសហើយ វាជាអ្វីដែលមិនអាចកើតឡើងម្តងទៀតបានទេ អ្វីៗទាំងអស់បានក្លាយជា ការចងចាំ បន្សល់ត្រឹមអនុស្សាវរីយ៍ ឬជាស្លាកស្នាម ឬជាមេរៀនតែប៉ុណ្ណោះ។ បើមានមនុស្សប្រកាន់ ឬរើសអើងអតីតកាលរបស់អ្នក អ្នកគប្បីយល់ថា​ នោះគ្រាន់តែគាត់កំពុងតែរស់នៅក្នុងភពវង្វេង។ ព្រោះលើផែនដីនេះ គ្មាននរណាដែលមិនធ្លាប់ខុសទេ កំហុសអ្នកណាធ្ងន់ជាងមិនសំខាន់ សំខាន់អ្នកណាអាចកែប្រែបានច្រើនជាង ទើបជារឿងសំខាន់ដែលគួរដល់ការគិត !៕ ពីនាងខ្ញុំ @imnarasa ![aaaaaaa (46).jpg](https://serey.io/imageupload_data/aad445d7ef53737c3d472a149b82e74be826eef8)

Comments