របស់ចាំបាច់

I
imnarasa
☘️កុំសន្សំចំណេះត្រឹមតែប្រភពចំណេះ ត្រូវប្រាកដថាយើងបានទទួលចំណេះពិត! ☘️និស្ស័យ អារម្មណ៍ និងទម្លាប់របស់យើង ជាការបើកផ្លូវឲ្យយើងមានតម្លៃតាមកាលៈទេសៈ! 🌸យើងមិនអស្ចារ្យទេដែលគ្រាន់តែជាឧបករណ៍របស់ចំណេះ តែយើងជាអ្នកអស្ចារ្យនៅពេលដែលយើង អាចយកចំណេះរបស់យើងឲ្យអ្នកដទៃដែលត្រូវការយ៉ាងមានតម្លៃ! 🌼តើចង់ធ្វើជារបស់ចាំបាច់របស់អ្នកដទៃដែលឥតតម្លៃ? ឬចង់ក្លាយជារបស់ដែលមិនចាំបាច់របស់អ្នកដទៃតែគេឲ្យតម្លៃ? ចម្លើយត្រង់ថាអ្នកមិនមែនខ្យល់ ហើយអ្នកក៏មិនចាំបាច់ផ្តល់អ្វីគ្រប់ពេលដោយឥតលក្ខខណ្ឌដូចខ្យល់ដែរ! នោះហើយជាចម្លើយដែលប្រែខ្លួនទៅជាមនុស្សមានជំរើសក្នុងជីវិត។ មនុស្សម្នាក់ៗតែងតែប្រើប្រាស់ភាពអស្ចារ្យ របស់ខ្លួនទៅលើវត្ថុមានតម្លៃ តែមិនបានគិតដល់ថាវត្ថុមានតម្លៃគឺភាគច្រើនសុទ្ធតែជារបស់ដែលគ្មានប្រយោជន៍ទៅវិញ។ យើងធ្លាប់គិតទេថាតើមាសដែលមនុស្សម្នាក់ៗប្រើប្រាស់នោះបានបម្រើអ្វីជាផលប្រយោជន៍បានឬទេ? អាចជួយសុខភាព ឬយកទៅប្រើក្នុងឧស្សាហកម្ម ដែលបម្រើផលប្រយោជន៍ឲ្យមនុស្សដែរ ឬទេ? ចម្លើយគឺគ្មានក្រៅតែពីភាពស្រស់ស្អាតតែមួយមុខព្រោះជាប្រភេទលោហៈកម្រតែប៉ុណ្ណោះ (គ្មានតម្លៃក្នុងខ្លួនវាទេ មនុស្សជាអ្នកឲ)។ ហើយការនិយមយីហោក៏មានច្រើន (Brand)ឧ. សាច់ដែលលក់ក្នុងហាងប្រើដោយសារជាតិគីមី រក្សាភាពស្រស់ បែជាមានតម្លៃជាងសាច់ដែលស្រស់កាប់នៅផ្សារ ក៏ព្រោះតែភាពចង់បញ្ជាក់ពីភាពថ្លៃថ្នូរ។ មានជនជាតិបរទេសច្រើនណាស់ដែលធ្លាប់និយាយ មនុស្សដែលអស្ចារ្យពិតប្រាកដ គេមិនដែលហុឺហាជាមួយរបស់ដែលមិនកើតប្រយោជន៍ទេ ព្រោះវាមិនចំណេញដល់សុខភាព និងហិរញ្ញវត្ថុ។![0AC2A7AD-0BAB-4FC7-A11C-3D40D38A956C.png](https://serey.io/imageupload_data/5b09fa3d5e34c165cc9d4ff96b9eae974056a960) ការបង្កើតរបស់ ឬល្បែងបច្ចេកវិទ្យា(Games) មកបានឲ្យមនុស្សប្រើប្រាស់ខាតពេលវេលា ចុះខ្សោយបញ្ញាសុខភាព បែជាគិតថាមានតម្លៃដែលអាចក្លាយជាអ្នកលេងដ៏អស្ចារ្យជាងគេ។ ស្តេចល្បែងធ្លាប់និយាយថា ខ្ញុំមិនអស្ចារ្យទេដែលលែងបៀឈ្នះគេទូទាំងពិភពលោក តែអ្នកដែលអស្ចារ្យ អ្នកដែលគ្រាន់បើគឺអ្នកដែលបង្កើតវាចេញមកបាន៥២សន្លឹកហើយត្រូវឲ្យមនុស្សវង្វែងរាប់រយឆ្នាំ និងមានអ្នកខ្លះចាកចេញពីវាមិនបានទៀតផង។ មិនមែនតែប៉ុណ្ណឹងទេ នៅមានរឿងរ៉ាវជាច្រើនដែលក្នុងជីវិតរស់នៅ សង្គម និងពិភពលោកតែងឲ្យតម្លៃទៅរបស់ដែលមិនចាំបាច់។ ចុះអ្វីជារបស់ចាំបាច់? សាកគិតមើលទៅ ខ្យល់ បង្កប់អុកសុីសែនដែលចាំបាច់ជីវិត តែម្នាក់ៗអាចចាប់ខ្យល់យកទៅលក់បានទេ? ចម្លើយគឺគ្មាន មិនថែមទាំងមិនឲ្យតម្លៃទេ ថែមទាំងបំបាត់ប្រភព(កាប់ព្រៃឈើ) ថែមទាំងបំពុលទៅទៀត ក៏ព្រោះរបស់កាន់តែចាំបាច់គេកាន់តែមិនឲ្យតម្លៃ ហេតុអ្វី? ភាពចាំបាច់ដែលផ្តល់ដោយឥតលក្ខខណ្ឌ ប្រៀបដូចជាមនុស្សដូចគ្នា មនុស្សដែលជួយយើងគ្រប់ពេល ដែលឲ្យតម្លៃយើង និងមានប្រយោជន៍ចំពោះយើងដែលគ្មានអ្វីតវ៉ា ព្រោះតែគ្នាស្រលាញ់ស្ម័គ្រចិត្តផ្តល់ឲ្យយើង ធ្វើឲ្យយើងមើលរំលងជានិច្ច ហើយបែរជាប្រគល់បេះដូងទៅឲ្យមនុស្សដែលមិនមានប្រយោជន៍ដោយគិតថាសំខាន់(អ្នកនយោបាយ Idol Crush...។ល។ ![CF7CA272-9362-4147-B8B9-A60C5436BBFD.png](https://serey.io/imageupload_data/2683a4ba94157371d80b717e894343cf9d75cb13) ក្នុងកម្មវិធីពិព័រណ៍សៀវភៅមួយកន្លែងបានបោះពុម្ពសៀវភៅដែលមានតម្លៃ ចំនួនបីមុខ ក្នុងបរិមាណជាច្រើន ដើម្បីចែកឲ្យអ្នកអាន តែបែរជាគិតថាគ្មានតម្លៃដោយសារភាពសំបូររបស់វា ទាំងដែលសំបូរពិតមែនតែអ្នកដែលទទួលការអប់រំពីសៀវភៅដែលល្អនោះ មិនមានសូម្បីតែម្នាក់។ ខ្ញុំធ្លាប់លឺគេថាបណ្ណារក្សសៀវភៅ គាត់មានសៀវភៅច្រើន តែមិនប្រាកដថាចំណេះដឹងរបស់គាត់ស្មើរនឹងក្មេងសុំទានម្នាក់នោះទេ ពេលខ្លះយើងអាចដើរជាន់របស់មានតម្លៃតែមិនរើសវាយកមកអានពិចារណាក៏មាន។ បើអ្នកហត់ហើយដែលធ្វើជារបស់ចាំបាច់របស់អ្នកដទៃទាំងមិនផ្តល់តម្លៃ ចូរកែប្រែទម្លាប់ខ្លួនវិញ កុំព្រោះតែការស្រលាញ់ធ្វើឲ្យជីវិតរបស់អ្នកក្លាយជារបស់ដែលគ្មានតម្លៃ៕![A600C90E-003F-4EC9-B44B-E615400BB0C4.png](https://serey.io/imageupload_data/10f80f166785e76085df2b5410eccdc2942b8c8e)

Comments

wondercury
ចាំបាច់ លក្ខខណ្ឌ បែរ ប្រាកដ ពិភពលោក បោះពុម្ព