សុំទោសខ្លួនឯង !

I
imnarasa
មនុស្សដែលមិនបានស្រលាញ់យើង ទង្វើល្អ និងការខ្វល់ខ្វាយយកចិត្តទុកដាក់របស់យើង វានឹងក្លាយទៅជាការរំខានសម្រាប់គេ។ នៅពេលដែលយើងយកចិត្តទុកដាក់ជាមួយនរណាម្នាក់ច្រើនពេក រហូតដល់វាក្លាយទៅជាការរំខានសម្រាប់គេ ហើយថ្ងៃមួយក៏មាននរណាម្នាក់មកយកចិត្តទុកដាក់ជាមួយយើង រួចវាក៏ស្រាប់តែក្លាយជាការរំខានស្រាប់យើងដូចគ្នា។ អ្នកដែលយើងស្រលាញ់ យើងធ្វើគ្រប់យ៉ាងព្រោះចង់ឱ្យគេមានក្ដីសុខ។ ប៉ុន្តែបើគេអត់ស្រលាញ់យើងទេ ទង្វើគ្រប់យ៉ាងនោះវានឹងធ្វើឱ្យគេធុញទ្រាន់។ សម្រាកខ្លះទៅ!.. សូមយកពេលមកយកចិត្តទុកដាក់ជាមួយខ្លួនឯងសិន យើងមិនដែលដឹងទេ ថាយើងតែងតែចំណាយពេលនឹករលឹកដល់អ្នកដទៃរហូតធ្វើបាបខ្លួនឯង ទាំងដែលតាមធម្មតាយើងមិនដែលនឹករលឹកចំពោះខ្លួនឯងសោះ។ សុំទោសអ្នកដទៃនៅពេលយើងធ្វើខុស ប៉ុន្តែមិនដែលសុំទោសខ្លួនឯងពេលដែលត្រូវអ្នកដទៃធ្វើមិនល្អដាក់ខ្លួនឡើយ មានអ្នកខ្លះគេធ្វើបាបចិត្តខ្លួនហើយ ប្រឹងដេកបង្អត់បាយធ្វើបាបរាងខ្លួនឯងមួយជាន់ទៀត។ តើជីវិតនេះវាគ្មានតម្លៃរហូតដល់យើងត្រូវធ្វើឱ្យខ្លួនឯងឈឺចាប់ម្ដងហើយម្ដងទៀត ដោយសារតែអ្នកដទៃមិនទទួលស្គាល់យើងមែនទេ? យើងមិនចាំបាច់រៀនពីរបៀបដែលធ្វើឲ្យយើងក្លាយជាមនុស្សអាត្មានិយមអ្វីទេ ប៉ុន្តែយើងចាំបាច់ត្រូវរៀនពីរបៀបដែលធ្វើឲ្យមានតុល្យភាពរវាងអ្វីដែលយើងមាន និងអ្វីដែលយើងត្រូវផ្ដល់ឱ្យអ្នកដទៃ។ ផ្លូវជីវិតដ៏វែងឆ្ងាយ អ្នកណាឲប្រាកដថានិងរួមគោចរជាមួយយើង គឺយើងមិនច្បាស់ទេ មកទល់និងថ្ងៃនេះ តែដែលច្បាស់គឺមានតែខ្លួនយើងផ្ទាល់ប៉ុណ្ណោះដែលកំពុងតែត្រាច់ទៅគ្រប់ជំហាន ៕![A6335DFF-4682-4576-99E4-B2190D471353.jpeg](https://serey.io/imageupload_data/63e45d7a10abeab5b6f24158544e3e3117c08584) @imnarasa

Comments