បេះដូងតែមួយ
http://i63.tinypic.com/2zsvcec.jpg
ប. មើលហ្ន៎ ! ផ្កាឈូករីកស្រស់រហង់
ហាក់ភ័ក្រផូផង់នៃម្ចាស់ជីវិត
ផ្កាឈូករេរាំ សោភាប្រណិត
ដូចស្នេហ៍វរមិត្ររីកក្នុងបេះដូង។
ស. ជើងមេឃសែនឆ្ងាយកាយសែនស្រណោះ
វេហាស៍ធំខ្ពស់ហួសបើនិងឈោង
តើគួរជឿទេពាក្យស្បថប្រុសបង
ឫគ្រាន់ចំណងអោយអូនសោកា។
ប. អូនអើយ មើលហ្ន៎ព្រះសូរ្យយាងរះ
ចែងចាំងឱភាសរង្សីភ្លឺថ្លា
ដូចចិត្តបងស្មគ្រលើពៅជីវ៉ា
ពណ្ណរាយចិន្តាឥត ថ្ងៃបែកបែរ។
ប.ស. យើងសច្ចាស្ម័គ្ររួមរក្សមេត្រី
ជាគូលុះក្ស័យមិនប្តូប្រួលប្រែ
សូមព្រះយាងប្រោសប្រណីក្តីស្នេហ៍
ដល់គូទាំងទ្វេ ឋិតឋេររៀងអើយ។

