រឿងខ្មោចចង់លេងបោះឈូង ( តពីរឿងខ្មោចអាប )

J
jame07
https://s7.postimg.cc/qc5pyly5n/2018-05-24_23.12.18.png ទំរាំស្មារតីខ្ញុំដូចដើមវិញ ជិតមួយខែ។ ដល់ពេលចូលឆ្នាំខ្មែរ ម៉ែក៏យកបងៗនិងខ្ញុំទៅលេងស្រុកគាត់នៅព្រែកពោធ៌ ខ្ញុំ​មិនសូវ​ចង់ទៅ​ទេ ព្រោះរត់ដោយសារអារឿងខ្មោចលងនិងញយពេក។ ពេលទៅដល់ស្រុកម៉ែ ក៏ចុះទៅមុជទឹកនៅមាត់អូរមុខផ្ទះជាមួយក្មួយនៅស្រុកវាឈ្មោះអាគាំង និងក្មេងៗក្នុងភូមិ៤~៥នាក់ ពួកវាក៏បបួលទៅលេងនៅចុងភូមិយប់និង ព្រោះគេមានចាក់អកកេសរាំនិងលេងល្បែងប្រជាប្រិយផ្សេងៗ។ ខ្ញុំក៏យល់ព្រមទៅជាមួយពួកវា ដល់ម៉ោងណាត់ក៏នាំគ្នាដើរទៅព្រោះកាលនិងផ្លូវដីមេឃភ្លៀងពិបាកជិះកង់ម៉ូតូ ក៏នាំគ្នាដើរកាត់តាមវាលស្រែទៅចុងភូមលេងសប្បាយនិងគេ។ លុះដល់ម៉ោង១១យប់ក៏បបួលគ្នាដើរត្រលប់មកផ្ទះវិញ ពេលដើរមកដល់មាត់កំពង់ទឹក ស្រាប់តែឃើញស្រមោលខ្មៅស្ទុងៗដូចមនុស្សតិចដូចស្វាតិច អង្គុយក្រោមដើមឈើនៅមាត់កំពង់ទឹក។ អាមួយទៀតវានិយាយតិចៗថា តិច​ខ្មោច​ទឹក​ទៅ អញឮគេថាឧស្សាហ៍ឃើញខ្មោចទឹកឡើងមកអង្គុយនៅលើក្បាលទូកម្តុំនិងណាស់ អោយតែយប់ស្ងាត់អត់មនុស្ស។ អាគាំងវាថាហែងកុំអាលនិយាយ ចាំដើរទៅជិតបានដឹងខ្មោចក៏មនុស្ស ហើយខ្ញុំក៏នាំពួកវាដើរលបៗទៅជិតដល់ ត្រូវនិងខែភ្លឺផង មើលទៅដូចស្វាតែស្បែកវាពណ៌ខៀវដុះស្លែរពេញខ្លួន ភ្នែកវាឡើងក្រហម។ ស្រាប់តែពួកវាស្រែកថា...ខ្មោចទឹកអានេះ..វ៉ើយ! ហើយក៏នាំគ្នារត់យកតែរួចខ្លួន រត់បានមួយសន្ទុះខ្ញុំងាករកមើលពួកវា ស្រាប់តែមិនឃើញមិនដឹងពួកវារត់បែកទៅខាងណាអស់ នៅតែអាគាំងមួយវារត់តាមក្រោយមក។ រួចហើយក៏នាំវាដើរទៅមុខទៀត មិនដឹងដល់ត្រង់ណាទេឮសំលេងល្វើយៗ ដូចគេលេងចោលឈូងក្នុងភូមិ ដើរមកដល់ផ្នូរមួយ អាគាំងវានិយាយតិចៗថា ផ្នូរនិងគេទើបកប់ខ្មោចមានផ្ទៃពោះថ្មីៗ ខ្ញុំក៏ថាអោយវា! _កុំនិយាយ កំពុងខ្លាចផង តិចវាងើបចេញពីផ្នូរមករត់តាមណាហាស! ស្រាប់តែខ្ញុំឮសំលេងស្រែក ពីខាងក្រោយយ៉ាងច្បាស់ថា..! _អ្ហេហ៌ អ្នកទាំងពីរមកលេងឈូងសិន កុំអាល​ទៅណា! គ្រាន់តែឮប៉ុណ្ណឹង ខ្ញុំស្រែកខ្លាំងៗថា _ខ្មោចលង​ហើយ! ខ្មោចលង​ហើយ​វ៉ើយ! អាគាំងវារត់លឿនត្រុយដូចគេបោះពួយ។ ខ្ញុំក្រឡេកមើលទៅខាងក្រោយ ឃើញស្រីម្នាក់សក់វែងស្អាតអស្ចារ្យឈរកាន់ឈូងមួយនៅដៃ ស្រីនោះរត់តាមខ្ញុំពីក្រោយ ហើយស្រែកទៀតថា៖ _ឈប់សិន! ឈប់សិន! លេង​ឈូង​សិន ខ្ញុំអផ្សុកណាស់! បន្ទាប់មកស្រីនោះ ស្រាប់តែរាងកាន់តែខ្ពស់ទៅៗ មុខឡើងស្លូញ គួអោយខ្លាចក្រៃលែង។ វារត់តាមខ្ញុំនិងអាគាំង កិតៗ លុះដល់ស្ពានឫស្សីឆ្លងព្រែក ខ្ញុំ​រត់​កាន់តែ​លឿន​មែនទែន ព្រោះខ្លាចខ្មោចរត់ទាន់ជាន់កងាប់! ជិតដល់​ចុងស្ពាន ខ្ញុំបែបអរបន្តិច ព្រោះគិតថាខ្មោចលែងដេញទៀតហើយមើលទៅ...ស្រាប់តែភ្លាមនោះគួអោយព្រឺក្បាល ខ្មោចស្រីនោះជើងម្ខាងទៅនៅក្បាលស្ពាន ជើងម្ខាងទៅនៅចុងស្ពាន យារឈូងគប់ខ្នងអាគាំងឮសូរតែឌិបៗ ត្រូវម៉ាឈូងអាគាំងដួលព្រូស ខ្ញុំស្ទុះទៅជួយលើកវា។ ហើយខ្មោចនោះក៏អន្តរធានបាត់ទៅ ខ្ញុំគ្រាអាគាំងយកមកផ្ទះ មកដល់ផ្ទះអាគាំងដេកឈឺជ្រុះសក់កន្លះខែទើបជា៕

Comments

skymoon
ជូនបង100%